បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​និយាយ​​ថា កីឡដ្ឋាន Mestalla របស់ Valencia ធ្វើ​ឲ្យ​រូប​គេមាន​អារម្មណ៍​ថា ដូច​ជា​នៅផ្ទះខ្លួន​ឯង​អ៊ី​ចឹង ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់៣​គ្រាប់ ក្នុងពេល​​ក្រុម Barcelona បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-១ កាលពីថ្ងៃ​អាទិត្យ​។

រូបគេ​​ក៏​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៣​គ្រាប់ ដើម្បី​ផ្តួលក្រុម Valencia ក្នុង​ការ​ប្រកួត​ជាលើក​ចុងក្រោយ​របស់​គេ​នៅកីឡដ្ឋាន Mestalla កាលពីឆ្នាំ​២០១៩ ផង​ដែរ ដែល​នៅ​ពេលនោះក្រុម Arsenal បានយកឈ្នះ​ក្នុងលទ្ធ​ផល ៤-២ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៃក្រប​ខ័ណ្ឌ Europa League​ វគ្គផ្តាច់​ព្រ័ត្រ​។ Aubameyang ដែល​គ្រាប់បាល់​ទី​៣​របស់​គេ​ត្រូវ​បាន​ផ្តល់ទៅ​ឲ្យ​រូបគេ ក្រោយពី​កិច្ច​សម្ភាស​បន្ទប់​ពីការប្រកួត​របស់​គេ​នោះ បាន​ឲ្យដឹងថា៖ «កាលពី​មុនខ្ញុំ​រក​បាន​៣​គ្រាប់​ក្នុង​វគ្គពាក់​កណ្តា​ផ្តាច់​ព្រ័ត្រនៃក្រប​ខ័ណ្ឌ Europa League ជាមួយនឹងក្រុម Arsenal ហើយ​​នៅថ្ងៃនេះ រក​បាន​២គ្រាប់​ទៀត ហេតុនេះ កីឡដ្ឋាន Mestalla ​គឺ​ហាក់ដូច​ជា​ផ្ទះ​របស់ខ្ញុំ​អ៊ី​ចឹង​»​។

Official FC Barcelona Website

ខ្សេ​ប្រយុទ្ធ​អន្តរជាតិ​ហ្គា​បុង​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​​បាន​ស៊ុតបាល់បញ្ចូល​ទី​២គ្រាប់ ក្នុង​តង់ទី​១ និង​ត្រូវ​បានកាត់​សេចក្តីឲ្យ​ទទួលបាន​គ្រាប់បាល់​ទី​៣ ក្រោយពី​ការ​ស៊ុត​បាល់ពីចម្ងាយ​របស់ Pedri បាន​ហោះ​ចូល​ទី ក្រោយពីប៉ះ​​នឹង​ខ្នង​របស់​គេ​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ក្រុម Barcelona ឡើង​ឈរពីលើក្រុម Atletico Madrid ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅលើតារាង La Liga​។ ជ័យ​​ជម្នះ​នេះ ក៏​ផ្តល់នូវការ​ជឿជាក់ដ៏​ធំ​បំផុត​​មួយ​ផង​ដែរ សម្រាប់ Barca នៅ​មុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League ជើង​ទី​២ ជា​មួយ​នឹងក្រុម Napoli នៅ​ថ្ងៃព្រហស្បតិ៍ ផង​ដែរ​​។ ការ​ប្រកួត​ក្នុង​ជើង​ទី​១ បាន​បញ្ចប់​ក្នុងលទ្ធផល​​ស្មើ ១-១ នាកីឡដ្ឋាន Camp Nou កាលពី​សប្តាហ៍មុន​។ Aubameyang បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយណាស់​នៅថ្ងៃនេះ ប៉ុន្តែ​ សរុប​មក យើង​បាន​ឈ្នះ​ក្នុងការ​ប្រកួតនេះ ហេតុ​នេះ ខ្ញុំ​ពិត​ជារីក​រាយណាស់»៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia