បរទេស៖ ក្លឹប Barcelona ខិតកាន់តែកៀកដល់ការព្រមព្រៀងចុះហត្ថលេខាខ្សែការពារ Andreas Christensen របស់ Chelsa និង Franck Kessie ពី AC Milan នៅពេលឆាប់ៗខាងមុខនេះហើយ។ ទោះបីជាបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែយក្ស​កាតាឡាន់​នៅតែ សម្លឹងរកកីឡាករឆ្នើមៗមកកែទម្រង់លេងរបស់ក្រុមអោយបានល្អប្រសើរមុនរដូវកាលថ្មីចាប់ផ្តើម។

Sportske novosti - Nova imena na Camp Nou: Dva važna igrača europskog  prvaka i Milana imaju dogovor sa Barcom, a stiže i Haaland!?

ខ្សែប្រយុទ្ធឆ្នើម Erling Braut Haaland របស់ក្លឹប Borussia Dortmund ត្រូវបានកំណត់ជាគោលដៅអាទិភាព ព្រមជាមួយការលើកឡើងរបស់មន្ត្រីក្លឹបថាពួកគេចង់ផ្ទេរយកប្រធានក្រុមតោខៀវChelsa គឺខ្សែការពារCesar Azpilicueta ផងដែរ។ ទោះយ៉ាងណាប្រភពពត៌មានពីប្រទេសអេស្ប៉ាញបានលើកឡើងថា Barcelona កំពុងដំណើរការខិតជិតដល់​កិច្ចព្រមព្រៀង សម្រាប់​​ការផ្ទេរយកកីឡាករទំាងពីររូបខាងលើមកកាន់ទឹកដី Camp Nou។

Andreas Christensen set to sign for Barcelona despite late Chelsea efforts

ក្រុមជើងឯកទ្វីបអឺរ៉ុប Chelsea បាន បរាជ័យ ក្នុងការចរចារ​លើកចុង​ក្រោយជាមួយការបន្តកុងត្រាថ្មីសម្រាប់កីឡាករ​អន្តរជាតិ ដាណឺម៉ាក Christensen ខណៈ Milan មិនអាចឈានដល់កិច្ចព្រម​ព្រៀង​​លើ​លក្ខខណ្ឌ​ថ្មី ជាមួយខ្សែបម្រើ Kessie ស្របពេលសាម៉ីខ្លួនសម្លឹងឪកាសចង់បានការប្រកួតប្រជែងថ្មី៕

 

ប្រភពព័ត៍មាន​៖ Sportsmole