បរទេស៖ យុទ្ធ​នា​ការ​កីឡា​បាល់ទាត់​យុវ​ជន​អូឡាំពិក​របស់ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ជួយ​​ការខកចិត្ត​នៅ​ថ្ងៃ​បើកឆាក នៅ​ពេល​ដែលពួក​គេ​បាន​រង​បរា​ជ័យ​យ៉ាង​ចាស់ក្នុងលទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ម៉ិក​ស៊ិក ស្រប​ពេល​ដែល​អាហ្សង់ទីន បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អូ​ស្ត្រាលី ខណៈ​ដែល​ការ​ប្រកួត​វគ្គ​ចែកពូលបា​ន​ចាប់ផ្តើម​កាលពីថ្ងៃ​ព្រហស្បតិ៍​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Richarlison បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ នៅ​ពេល​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​​ឯក​របស់​គេ បាន​​រា​រាំង​ការ​វាយ​បក​នៅ​ជិត​បញ្ចប់ការ​ប្រកួត​របស់​អាល្លឺ​ម៉ង់ ដើម្បី​ទទួល​ជ័យ​ជម្នះ ៤-២ នា​កីឡដ្ឋាន​អន្តរ​ជាតិ Yokohama។

ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន បាន​ចាប់​ផ្តើម​យ៉ាងល្អ​នៅ​ថ្ងៃ​ដដែលនោះ ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូលទី​ពី​សំណាក់​ខ្សែ​បម្រើ Takefusa Kubo បាន​ជួយ​ឲ្យពួកគេ​យកឈ្នះ ១-០ លើ​​ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ដែល​ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ​នឹង​ករណីកូវីដ ១៩ នៅមុន​ពេលការ​ប្រកួត​វគ្គ​ចែកពូល​១​ថ្ងៃ​។

បារាំង ដែល​កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះមេដាយ​អូឡាំ​ពិក​ជាលើក​ដំបូង​ បើគិត​ចាប់​តាំងពី​ឈ្នះ​មេដាយមាស​ក្នុងឆ្នាំ​១៩៨៤នោះ បច្ចុប្បន្ន នឹង​ត្រូវ​ជួបការ​ងារ​ដ៏លំបាក​ក្នុងការ​ទៅ​វគ្គ​បន្តពូល A នៅមុន​ពេល​ការ​ប្រកួត​ជា​មួយនឹង​អាហ្វ្រិក​ខាង​ត្បូង និង​ម្ចាស់​ផ្ទះ​ជប៉ុន​។ លោក Sylvain Ripoll គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឲ្យដឹងថា៖ «រឿង​ដំបូង​ដែល​យើង​ត្រូវ​តែ​ធ្វើ​នៅពេលនេះ គឺ​ការ​ទទួល​យក​ការ​ខកចិត្ត​នេះ​។ យើង​មាន​រយៈ​ពេល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ យើង​មិនមាន​ពេលដែលត្រូវ​ខ្ជះ​ខ្ជាយ​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia