គិតត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ម្ចាស់​ផ្ទះ​ជប៉ុន នៅ​តែ​បន្ត​បង្ហាញ​ពី​ភាពខ្លាំង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ​២០២១ តាម​រយៈ​ការ​ឈ្នះ​មេដាយ​មាស​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​៤​នេះ ដើម្បីក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ឈ្នះ​មេដាយ​មាសចំនួន​១០​។ កីឡាករ Takanori Nagase បាន​ឈ្នះ​មេដាយមាស​ទី​៥​សម្រាប់​ជប៉ុន ក្នុង​វិញ្ញា​សា​យូដូ ស្រប​ពេល​ដែល​ប្រទេស​ម្ចាស់​ផ្ទះ​មួយ​នេះ ក៏​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​វិញ្ញា​សា​កីឡា softball ផងដែរ​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ហ្វីលីពីន បាន​ឈ្នះ​មេដាយ​មាស​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ខណៈ​ដែល​ស្វ៊ីស មាន​កីឡាការិនី​ដល់​ទៅ​៣នាក់បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៣ ក្នុង​ការ​ប្រកួត​កីឡា​ជិះ​កង់ឡើងភ្នំ​​។ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​៣០​ហើយ​ដែល​បាន​ឈះ​មេដាយ​មាស​យ៉ាងហោចណាស់​ចំនួន​១ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​មក​ទល់ពេលនេះ​។ ជាមួយ​គ្នានេះ ជើង​ខ្លាំង​អាមេរិក និង​ចិន កំពុង​តែ​ដេញ​តាមពីក្រោយ​យ៉ាង​ប្រកៀក តាមរយៈ​ការ​ឈ្នះមេដាយ​មាស​ចំនួន​៩ដូចគ្នា​​។

តារាមេដាយ​មាស​ពីព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង​តូក្យូ ឆ្នាំ​២០២១

  1. Japan: 10 gold, 3 silver, 5 bronze, 18 total
  2. USA: 9 gold, 7 silver, 8 bronze, 24 total
  3. China: 9 gold, 5 silver, 7 bronze, 21 total
  4. ROC: 7 gold, 7 silver, 4 bronze, 18 total
  5. Great Britain: 4 gold, 5 silver, 4 bronze, 13 total
  6. South Korea: 3 gold, 2 silver, 5 bronze, 10 total
  7. Australia: 3 gold, 1 silver, 5 bronze, 9 total
  8. Canada: 2 gold, 3 silver, 3 bronze, 8 total
  9. France: 2 gold, 2 silver, 3 bronze, 7 total
  10. Kosovo: 2 gold, 0 silver, 0 bronze, 2 total

ប្រភព​ព័ត៌មាន៖ olympics.com