បរទេស៖ កីឡាករ​ចិន Shi Zhiyong បាន​​បំ​បែកកំណត់ត្រា​ពិភព​លោក​របស់​ខ្លួន​ឯង ដើម្បី​ឈ្នះ​មេដាយ​មាស​ក្នុង​​វិញ្ញា​សា​លើក​ទម្ងន់​៧៣គីឡូក្រាម ផ្នែក​បុរស នា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក កាលពីថ្ងៃពុធ និង​បាន​ឈ្នះមេដាយ​មាស​ជាលើក​ទី​២​ជាប់​ៗ​គ្នា​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​លើក​ទម្ងន់​សរុប​បាន​៣៦៤​គីឡូក្រាម ដើម្បី​បំ​បែក​កំណត់​ត្រា​ចាស់​របស់​គេ​ក្នុង​ទម្ងន់​៣៦៣គីឡូក្រាម ដែល​រូប​គេ​បាន​បង្កើត​ក្នុង​ព្រឹត្តិការន៍​ជើង​​ឯក​ពិភព​លោក​ឆ្នាំ​២០១៩​។ Shi នៅ​តែ​​រក្សា​ភាពខ្លាំង​ក្នុង​វិញ្ញា​សា​ប្រកួតមួយនេះ តាម​រយៈការ​បំ​បែកកំណត់ត្រា​អូឡាំពិក ជាមួយ​នឹង​ការ​លើក​ទម្ងន់​ជាលើក​ទី​២​របស់​គេ និង​បាន​បំបែកម្តង​ទៀត​ជា​មួយ​នឹង​ការ​លើក​ជា​លើក​ទី​៣​។ ដោយ​ឡែក កីឡាករ​វ៉េ​ណា​ស៊ុយ​អេ​ឡា Julio Ruben Mayora Pernia បាន​ឈ្នះមេដាយ​ប្រាក់ ហើយ​កីឡាករ​ឥណ្ឌូនេស៊ី Rahmat Erwin Abdullah បាន​ឈ្នះមេដាយ​សំរឹទ្ធ​៕

Tokyo 2020 Olympics – Weightlifting – Men’s 73kg – Medal Ceremony – Tokyo International Forum, Tokyo, Japan – July 28, 2021. Gold medalist Shi Zhiyong of China reacts. REUTERS/Edgard Garrido

ចំណាត់​ថ្នាក់​ប្រទេស​កំពូល​ទាំង​១០​លើ​តារាង​មេដាយគិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ

ល.រ ឈ្មោះ​ប្រទេស មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធ សរុប
ជប៉ុន 13 4 5 22
ចិន 12 6 9 27
អាមេរិក 11 11 9 31
ROC (រុស្ស៊ី) 7 10 6 23
អូស្ត្រាលី 6 1 9 16
ចក្រភពអង់គ្លេស 5 6 5 16
កូរ៉េ​ខាង​ត្បូង 4 2 5 11
អាល្លឺ​ម៉ង់ 3 2 5 10
បារាំង 3 2 3 8
១០ ហូឡង់ 2 6 3 11

Tokyo 2020 Olympics – Weightlifting – Men’s 73kg – Group A – Tokyo International Forum, Tokyo, Japan – July 28, 2021. Shi Zhiyong of China celebrates after a lift. REUTERS/Edgard Garrido

ប្រភព​ព័ត៌​មាន៖ olympics.com