បរទេស៖ ក្លឹប Manchester City បានធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងក្លឹប Aston Villa សម្រាប់ការនាំយកខ្សែបម្រើឆ្នើម Jack Grealish មកកាន់ទឹកដី Etihad រដូវក្តៅនេះ។

Jack Grealish set for talks over Aston Villa future | Express & Star

ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះត្រូវបានគេជឿជាក់គឺជាគោលដៅចំបងមួយរបស់ក្លឹប Man City នៅរដូវក្តៅនេះ ដោយពួកគេបានត្រៀមទឹកប្រាក់ប្រមាណ៧៥លានផោនដើម្បីនាំយក Grealish មកកាន់ទឹកដី Manchester រដូវក្តៅនេះ។ បើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអោយដឹងថាភាគីខាងលោក Pep Guardiola បានធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ក្លឹប Aston Villa អំពីលទ្ធភាពចុះកុងត្រាយក Jack Grealish ហើយត្រូវបានគេជឿជាក់ថាការសម្រេចចិត្តជាផ្លូវការណ៍អាចនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

Jack Grealish in “Advanced Stages' of Manchester City Deal -report - Bitter  and Blue

លោក Romano បានបន្តទៀតថាក្លឹប Aston Villan គឺបានផ្តល់នូវកិច្ចសន្យាថ្មីដល់ Jack Grealish ដែលនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងមុន ដើម្បីអោយកីឡាកររូបនេះបដិសេធនៅសំណើររបស់ក្លឹប Mancehster City។ Jack Grealish គឺបានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Dean Smith ទោះបីជាជួបប្រទះបញ្ហារបួស ត្រូវអវត្តមានច្រើនប្រកួតយ៉ាងណាក៏ដោយ ដោយរូបគេអាចរកបាន១២Asissts និង៧គ្រាប់ក្នុងបង្ហាញខ្លួនចំនួន២៧លើកគ្រប់កម្មវិធីទាំងអស់កាលពីរដូវកាលចាស់៕

 

ប្រភពព័ត៍មាន៖ Sportsmole