បរទេស៖ ក្រុម Manchester City បានដាក់សំណើដេញថ្លៃជាផ្លូវការសម្រាប់ប្រធានក្រុម Aston Villa កីឡាករ Jack Grealish នេះបើយោងតាម The Telegraph។

Jack Grealish: Manchester City make £100m offer for Aston Villa star,  according to transfer reports - Eurosport

វាមិនមែនជាអាថ៌កំបាំងទេនៅរដូវក្តៅនេះដែលម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មានបំណងចង់នាំយកខ្សែបម្រើ Jack Grealish មកកាន់ទឹកដី Etihad។ ហើយសម្រាប់ការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅរសៀលថ្ងៃសុក្រការផ្តល់ជូនទឹកប្រាក់ ១០០ លានផោនឥឡូវនេះត្រូវបានធ្វើឡើងដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងមួយនេះក្លាយជាកិច្ចព្រមព្រៀងដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League ប្រសិនបើក្លឹបទាំង២ឈានដល់កិច្ចព្រមព្រៀងនឹងគ្នា។

Jack Grealish: Aston Villa Negotiates Open Contract with England Star Amid  Manchester City Interest | Football news - Insider Voice

Grealish ដែលបច្ចុប្បន្នកំពុងសម្រាកថ្ងៃវិស្សមកាលរបស់ខ្លួនក្រោយពីចប់ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ហើយគ្រោងនឹងត្រលប់ទៅហ្វឹកហាត់ជាមួយនឹង Aston Villa វិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ប៉ុន្តែ Man City សង្ឃឹមថាអាចនឹងបញ្ចប់កិច្ចព្រមព្រៀងមួយនេះអោយបានឆាប់ៗបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ Aston Villa ក៏បានផ្តល់នូវសំណើរថ្មីដល់ Jack Grealish ដូចគ្នា ដោយពួកគេមិនចង់បាត់បង់ប្រធានក្រុមរបស់ខ្លួនរូបនេះនៅរដូវក្តៅនេះឡើយ៕

 

ប្រភពព័ត៍មាន៖ OneFootball