បរទេស៖ ក្រុមហង្សក្រហម Liverpool បានសម្តែងក្តីបារម្មណ៏តែសង្ឃឹមថាក្តី សង្ឃឹមនិងរងរបួសតិចជាងមួយសប្តាហ៍មុនពេលចាប់ ត្រៀមចាប់ ផ្តើមរដូវកាលថ្មីក្របខ័ណ្ឌ Premier League បន្ទាប់ពីខ្សែការពារស្លាបឆ្វេង Andy Robertson បានរងរបួសក្នុងការប្រកួត មិត្តភាព ទល់ នឹងក្រុម Athletic Bilbao នៅកីឡដ្ឋាន Anfield របស់ពួកគេ។

The pain has settled' - Liverpool boss Jurgen Klopp unsure on severity of Andy  Robertson ankle injury - Eurosport

គួរបញ្ជាក់ថាកីឡាករអន្តរជាតិស្កុតឡេនដែលបានបង្ហាញខ្លួនចូលលេង រាល់ការប្រកួតនៅលីកកំពូលអង់គ្លេសកាលពីរដូវកាល មុនត្រូវ បានក្រុមគ្រូពេទ្យរបស់ក្លិប ជួយសង្គ្រោះយកចេញទៅ ក្រៅទីលានភ្លាមៗមុនពេលបញ្ចប់តង់ទី ១ ក្នុងលទ្ធផលស្មើគ្នា ១ទល់និង១ បន្ទាប់ ពីដួលសន្លប់ក្រោយរងរបួសកជើងក្រោយប៉ះទង្គិចជាមួយកីឡាករAlex Berenguer។

Injury blow for Liverpool as Andy Robertson limps out of Athletic friendly  | Liverpool | The Guardian

មានតែកីឡាករក្រៅទីលានចំនួន ៧ នាក់ប៉ុណ្ណោះដែលលេងបានច្រើននាទីនៅ Premier League ច្រើនជាង Robertson កាលពីរដូវ កាលមុនខណៈកីឡាករបម្រុងសញ្ជាតិក្រិក Kostas Tsimikas ចូលលេងបានតែ៦ នាទីប៉ុណ្ណោះនៅក្នុងការបង្ហាញខ្លួន នៅយុទ្ធនា ការ ដំបូងរបស់គាត់សម្រាប់ក្រុមហង្សក្រហមLiverpool៕

 

ប្រភពព័ត៍មាន៖ Sportsmole