បរទេស៖ Barcelona និងមិនមានចេតនាដាក់អាវលេខ ១០របស់វីរបុរសបុរសពួកគេគឺ Lionel Messi អោយ​ចូលនិវត្តន៏​ជារៀង​រហូតនោះទេ បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុមវ័យ ៣៤ ឆ្នាំរូបបានផ្លាស់ទៅរួមជាមួយក្រុម  Paris Saint-Germain នៅយប់ថ្ងៃអង្គារនេះដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុងការបន្ត​កុង​ត្រាថ្មីរយៈ​ពេលមួយឆ្នាំបន្ថែមទៀត។

Barcelona: What will happen with Messi's No.10 shirt at Barcelona? | Marca

ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថា ក្រុមបាល់ទាត់ទាំងអស់នៅលីកកំពូល​អេស្បាញ La Liga និងត្រូវធ្វើ​តាមការណែនាំរបស់ ស្ថាប័នបាល់ទាត់អេស្បាញដោយត្រូវបែងចែកលេខអាវសម្រាប់​សមាជិកនីមួយ​ៗក្នុង​ក្រុម​របស់​ពួកគេពីលេខមួយដល់លេខ ២៥ មុនពេលយុទ្ធនាការលីកកំពូលចាប់ផ្តើម។ មានន័យថា កីឡាករបម្រុង​គឺត្រូវពាក់អាវចាប់ពីលេខ ២៦ ដល់ ៥០ ។ទោះយ៉ាងណាប្រសិនBarca សម្រេចចិត្តដាក់អោយអាវលេខ ១០ របស់ Messi ចូលនិវត្តន៍នោះពួកគេនឹងលះបង់នៅកន្លែងដំបូងនៅក្នុងក្រុមរបស់ពួកគេ។ ទោះយ៉ាងណាវាក៏មិនមែនជាលើកទីមួយទេដែលក្លឹបអេស្ប៉ាញនឹងដកលេខអាវដ៏​សំខាន់សម្រាប់កីឡាកររបស់ពួកគេចេញ​ព្រោះថា​កន្លងមកក្លឹបEspanayolគឺធ្លាប់បានលះបង់អាវលេខ ២១ ក្រោយការស្លាប់របស់ខ្សែការពារDaniel Jarque នៅ ក្នុងឆ្នាំ ២០០៩ កន្លងទៅ។

Barcelona player to wear Lionel Messi's No.10 jersey revealed - Daily Post  Nigeria

សម្រាប់Messi ធ្លាប់បានពាក់អាវ លេខ ៣០ និងលេខ ១៩ មុនពេលទទួលបានលេខ ១០ ដ៏ល្បីល្បាញសម្រាប់យុទ្ធនា​ការដំបូងនៅរដូវកាល ២០០៨-២០០៩ ក្រោយការចាកចេញរបស់ Ronaldinho ទៅទៅកាន់ក្លឹបយក្សអ៊ីតាលី AC Milan៕

 

ប្រភពព័ត៍មាន៖ Sportsmole