បរទេស៖ អ្នកចាត់ការទូទៅ Dean Smith លើកឡើងថា Aston Villa និងនៅតែមានទម្រង់លេងរ៉ឹងម៉ាំបន្ថែមទៀតក្រោយពីការ​លក់​ប្រធានក្រុម Jack Grealish ក្នុងតម្លៃ ១០០ លានផោនទៅឱ្យក្រុម Manchester City ។ផ្ទុយទៅវិញក្លឹបបានសម្រេច​ការចុះ​ហត្ថលេខា​​នាំយក​ខ្សែបម្រើ​ស្លាប Leon Baileyពីក្លឹបLeverkusen ក្នុងតម្លៃ តិចជាង៣០លានផោន និង ខ្សែប្រយុទ្ធ Danny Ings ពីក្លឹបSouthampton ខ្សែបម្រើ Emi Buendia ពីក្រុមNorwichក្នុងតម្លៃកំនត់ត្រា៣៣លានផោន​និងខ្សែ​ការពារ Ashley Young ពីInter Milan ព្រមទាំង Axel Tuanzebe ក្នុងលក្ខណ្ឌខ្ចីជើងពី Man.Utd មករួ មក្រុមជំនួសវិញ។

Euphoria for Dean Smith as Aston Villa end top flight exile

គ្រូបង្វឹកAston Villa បន្ថែមថាៈយើងនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើទោះបីជាការចាកចេញរបស់គាត់(Grealish) ក៏ដោយ​។ឥឡូវនេះយើងមានបំរែបំរួលបន្ថែមការសម្របខ្លួន​និងមានភាពស៊ីជម្រៅថែម​ទៀត​ហើយ​នោះពិតជាសំខាន់។ ខ្ញុំ​ពិតជាចង់​​បង្កើតក្រុមដែលល្អជាងនេះចាប់តាំងពីមានអារម្មណ៏ថា Jack ចាកចេញយើងសង្ឃឹមថានិងអាចធ្វើបាន។ មាន​ពេលខ្លះយើងបានពឹងផ្អែកលើគាត់ច្រើនបំផុត។  ដូច្នេះមានតែពេលវេលាទេដែលនឹងប្រាប់ថានោះជារឿងល្អប៉ុន្តែ​យើងជឿ​ជាក់​លើ​ក្រុមដែលយើងកំពុងមាន។

What Dean Smith told Aston Villa captain Jack Grealish after joining the  club - Birmingham Live

Aston Vill ត្រៀមចាប់ផ្តើមរដូវកាលទី ៣ ជាប់ៗគ្នានៅ Premier League ក្រោយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship​កាលពីឆ្នាំ២០១៩ ខណៈរដូវកាលចាស់ក្លឹប បញ្ចប់លេខរៀងទី ១១ កាលពីខែឧសភា​។ក្លឹបនិងចាប់ផ្តើម​ប្រកួត​រដូវកាលថ្មីជាមួយក្លឹបទើបនឹងឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរគឺ Watford នៅថ្ងៃសៅរ៍នេះ៕

 

ប្រភពព័ត៍មាន៖ BBC