បរទេស៖ Karim Benzema បានបន្តកុងត្រាមួយឆ្នាំជាមួយក្លឹបដើម្បីបង្កើនសុពលភាពរបស់ខ្លួនជាមួយក្រុមអធិរាជស Real Madrid រហូតដល់ឆ្នាំ ២០២៣មានន័យថាខ្សែប្រយុទ្ធជើងចាស់ក្រុមមាន់គកបារាំងរូបនេះ និង បន្តលេងជាមួយក្លឹបរហូតដល់​រដូវ​កាលទី១៤​របស់ខ្លួន​ ។

Euro 2020 - Karim Benzema promises France fans team will 'come back  stronger' after shock exit to Switzerland - Eurosport

Benzema បានបង្ហាញទម្រង់លេងល្អបំផុតមិនគួរឱ្យជឿចាប់តាំងពីការចាកចេញរបស់ Cristiano Ronaldo នៅក្នុងឆ្នាំ ២០១៨ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ២០ គ្រាប់ក្នុងមួយរដូវកាលនៅ La Liga ពោល​គឺ បីរដូវកាលជាប់ៗគ្នានិងបានបញ្ជូនបាល់បញ្ចប់ទីបានសរុបដល់ទៅ ២៤ ដងផងដែរ។ ពោល​​Benzema​ខកខាន​បង្ហាញ​ខ្លួន​នៅ​លីកកំពូលតែ ៧ ដងប៉ុណ្ណោះក្នុងរយៈពេលបីឆ្នាំ។

Real Madrid forward Karim Benzema extends contract to 2023 - Marketshockers

កីឡាករអន្តរជាតិបារាំងវ័យ៣៣ឆ្នាំរូបនេះបានចាប់ផ្តើមយុទ្ធនាការនៅថ្ងៃបើកឆាកអោយក្រុមលោក Carlo Ancelloti ផ្តួលក្រុម Alaves កាលពី​សប្តាហ៍មុន។ក្លឹបមានបំណងចង់បន្តកុងត្រាដល់កីឡាករឆ្នើមៗដែលមានវ័យច្រើនជាង៣០ឆ្នាំ  ក្រោយការចាក​ចេញ​របស់​Ramos និង Verane ព្រោះតែ Benzema បានដើរតួនាទីជួយក្រុមអស់រយៈពេល១២ឆ្នាំកន្លងទៅ ក្រោយផ្លាស់ពីLyon មក​ចូល​រួមជាមួយ ពួកគេ​នៅឆ្នាំ២០០៩៕

 

ប្រភពព័ត៍មាន៖ 90min