បរទេស៖ លោក Mikel Arteta ត្រូវបានអ្នកគាំទ្រ Arsenal រិះគន់និងបង្កការរំខាននៅខាងក្រៅកីឡដ្ឋាន Emirates បន្ទាប់ពីក្រុម​ម្ចាស់​ផ្ទះបានបរាជ័យចាញ់ក្រុមគូប្រជែងក្លឹបដែលមានមូលដ្ឋានរួមទីក្រុងឡុងដ៏គឺតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់​និង០ ។

Mikel Arteta shares what Arsenal players were saying about the fans after  Chelsea loss | The Boot Room

​សរុបមក Arsenal បានរងបរាជ័យទាំង ២ ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ​ក្រោយ​ចាញ់​ក្រុម​ទើប​​និង​ឡើងមក Brenford នៅថ្ងៃបើកឆាករដូវកាលថ្មី និង បន្តចាញ់ក្រុមលោក Thomas Tuchel ខណៈខ្សែប្រយុទ្ធ Romelu Lukaku និង Reece James ជាអ្នកនាំសំណាងដល់ក្រុមភ្ញៀវនៅសប្តាហ៏ទីពីរនេះ។ មិនមានប្រតិកម្មឆ្លើយតបនិងសកម្មភាពខាងលើនេះទេ ប៉ុន្តែ Arteta បានសារភាពថាក្រុមភ្ញៀវ Chelsea សមនឹងទទួល​បាន​ជ័យជម្នះប៉ុន្តែ​រូបលោក​បានកោតសរសើរសមត្ថភាពលេងរបស់កូនក្រុមដែល ខិតខំប្រឹងប្រែងលេង ប្រឆាំងនឹងម្ចាស់ជើង​ឯកក្របខ័ណ្ឌ Champions League។ Arteta បន្ថែមថាៈ វាជាការបរាជ័យមួយទៀតដែលជារដូវកាលទីពីរ​ដែលពិត​ជាពិបាក​ទទួល​យកណាស់។ក្រុ​មតោ​ខៀវ Chelsea សមនឹងឈ្នះខ្ញុំគិតថាពួកគេជាក្រុមដែលល្អជាង។

Graeme Souness predicts 'painful trip' ahead for Mikel Arteta's Arsenal –  Cambodia News

សម្រាប់ការប្រកួតលើកដំបូងក្នុងទឹកដី Emirate អ្នកគាំទ្រ Arsenal បានបង្ហាញពី ការខកចិត្ត​របស់​ពួកគេ នៅពេល​បញ្ចប់​តង់ទីមួយក៏ដូចជាពេលផ្លុំកញ្ចែបញ្ចប់ការប្រកួត។អ្នកគាំទ្រខ្លះទៀតបានបញ្ចេញកំហឹងរបស់ពួកគេដោយផ្ទាល់ទៅកាន់អ្នកចាត់ការសញ្ជាតិអេស្បាញ នៅពេលដែលគាត់រៀបចំធ្វើដំណើរត្រលប់ទៅគេហដ្ឋាន នៅល្ងាចថ្ងៃអាទិត្យ។ អ្នកគាំទ្រជា​ច្រើន​បានរង់ចាំជុំវិញឡានដែលចតស្ងៀមមុនពេល អតីតជំនួយការគ្រូបង្វឹក Man.City រូបនេះចាកចញពីកីឡាដ្ឋាន​ហើយ​ក្នុង​ចំណោម​​​ពួក​គេបាននិយាយបោះសម្តីជាមួយកាយវិការមិនសមរម្យដោយ​ចាប់ផ្តើមជំរុញអោយរូបលោកលា​លែងពីតំណែង​ផង​ដែរ៕

 

ប្រភពព័ត៍មាន៖ Metro