បរទេស៖ លោក Mikel Arteta បាន​ទទួលស្គាល់​ថា ការ​ប្រកួត​ជាមួយនឹងក្រុម Norwich ក្នុងក្រប​ខ័ណ្ឌ Premier League របស់ Arsenal នៅ​ថ្ងៃ​សៅរ៍ គឺ​ជា​ការ​ប្រកួត​ដែល​ត្រូវ​តែ «ឈ្នះ​ជាដាច់​ខាត» ក្រោយ​ពីការ​ជួប​លទ្ធផល​ដ៏អន់​បំផុត​នៅ​ដើម​រដូ​វកាល​នៃក្រប​ខ័ណ្ឌលីក ក្នុង​រយៈ​ពេល​៦៧​ឆ្នាំមក​នេះ​។ ក្រុម​កាំភ្លើង​ធំ មិនបាន​រក​គ្រាប់បាល់​បញ្ចូល​ទី​លើ​ដៃគូ​សូម្បី​តែ​១​គ្រាប់ ក្នុង​ពេល​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម Brentford, Chelsea និង Manchester City​។

តំណែង​របស់​លោក Arteta ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​ក៏​ស្ថិតក្រោម​សម្ពាធ​ផង​ដែរ ខណៈ​ដែល​គ្រូបង្វឹក​​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ ត្រូវ​បាន​​ផ្តល់​ឱកាស​​ត្រឹម​តែ​​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ក្នុងក្រប​ខ័ណ្ឌ Premier League ដើម្បី​សង្គ្រោះ​ការ​ងារ​របស់​លោក​។ ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៥-០ របស់ក្រុម Arsenal ក្រោមស្នា​ដៃក្រុម Man City កាលពី​ខែមុន មានន័យ​ថា ពួកគេ​បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​​បើក​ឆាក​​ទាំង​៣លើក​នៃក្រប​ខ័ណ្ឌលីកក្នុ​ងរដូវ​កាល​មួយ ជាលើក​ដំបូង បើ​គិត​ចាប់​តាំង​ពី​រដូវ​កាល​ឆ្នាំ​១៩៥៤-១៩៥៥ ហើយ​អ្វី​ដែល​កាន់​តែ​អាក្រក់​ទៅ​ទៀត​នោះគឺ​ថា​ ក្រុម​គូ​ប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួក​គេ​គឺ Tottenham កំពុង​តែនាំមុខ​លើ​កំពូល​តារាង។

NORWICH, ENGLAND – DECEMBER 01: Pierre-Emerick Aubameyang of Arsenal takes and misses a penalty during the Premier League match between Norwich City and Arsenal FC at Carrow Road on December 01, 2019 in Norwich, United Kingdom. (Photo by Julian Finney/Getty Images)

លទ្ធផល​ដ៏​ខក​ចិត្ត​ជា​បន្ត​បន្ទាប់​ពី ពិត​ជា​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ការ​ចំណាយ​របស់​ក្លិប​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ពួកគេ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​១៥០លានផោន (ស្មើ​នឹង​២០៧លាន​ដុល្លារ​​អាមេរិក) ទៅលើ​កីឡាករ​ថ្មី​។ លោក Arteta បាន​ឲ្យដឹង​ថា៖ «យើង​ត្រូវ​តែ​ចាប់​ផ្តើម​ឡើង​វិញ​នៅ​នេះ ហើយ​ជាការរំពឹង​ទុក គ្រប់គ្នា​វិល​រក​ភាព​ខ្លាំង​វិញ និង​ចាប់​ផ្តើម​ឈ្នះ​ការ​ប្រកួត​កីឡា​បាល់​ទាត់​របស់​ពួកគេ​៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia