បរទេស៖ Karim Benzema បានសារភាពថាខ្លួន នៅតែមានក្តីសុបិនចង់ឈ្នះពានបាល់មាស (Ballon d’Or) ក្នុង អាជីព នៅថ្ងៃណាមួយ។កីឡាករបារាំងទោះមានវ័យ៣៣ឆ្នាំនៅតែបង្ហាញសមត្ថភាពល្អជាមួយក្លឹបអធិរាជស Real Madrid ក្រោយចាប់ផ្តើមរដូវកាល La Liga រកបាន ៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៤ ដង។

Deschamps recalls Benzema to France squad for European championships

ដោយធ្លាប់ជួយក្លឹបReal Madridឈ្នះពានChampion League ដល់ទៅ៤ដង តែខកខានមិនមានឈ្មោះ​ជួយបារាំងឈ្នះWorld Cup ២០១៨ទោះយ៉ាងណា Benzema ធ្លាប់ទទួលបានក្នុងការបោះឆ្នោតសម្រាប់ពាន​កិត្តិយស​កីឡាករ​លេងល្អបំផុត របស់ ពិភពលោក( Ballon d’Or )ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៦ ក្នុងឆ្នាំ ២០១៤ កន្លងទៅ។

Benzema: “My contract runs to 2022, but if Florentino wants me to stay then  I'm here” - Managing Madrid

ថ្លែងប្រាប់បណ្តា្ញសារពត៌មានមុនការប្រកួតបើកឆាកពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ក្រុម Real ជាមួយក្រុម Inter Milanវគ្គជម្រុះក្នុងពូល អតីតខ្សែប្រយុទ្ធក្លឹបLyon បាននិយាយថា:ការឈ្នះពានរង្វាន់ Ballon d’Or មិនធ្វើឱ្យខ្ញុំងងុយដេកឡើយទោះបីវាជាក្តីសុបិនរបស់កីឡាករគ្រប់រូបក៏ដោយ។ អ្វីដែលខ្ញុំចង់បានគឺ​ជួយ​ក្រុម​ព្រោះគ្រប់កីឡាករតែងចង់ឈ្នះវាហើយខ្ញុំក៏ដូចគ្នាដែរ។ Benzema រកបាន ២៨៤ គ្រាប់និងAssist  ១៤៨ ដងពីការប្រកួតសរុប ៥៦៣លើកសម្រាប់ Real Madrid ដោយឈ្នះ Champions League ៤ ដងនិង La Liga ៣ ដងក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole