បរទេស៖ Barcelona កំពុងពិចារណានាំយកលោក Roberto Martinez ដើម្បីជំនួសតំណែងលោក Ronald Koeman។ គ្រូបង្វឹក​សញ្ជាតិហូឡង់លោក Koeman នៅតែបន្តដឹកនាំក្រោមការផ្តល់ឪកាសពីប្រធានក្លឹប Joan Laporta សម្រាប់យុទ្ធនា​ការរដូវកាលនេះ ទោះបី Barcelona  ខកចិត្តនៅក្របខណ្ឌ  La Liga និង Champions League ។

Ronald Koeman or Roberto Martinez? Mario Melchiot's verdict | Football News  | Sky Sports

លទ្ធផលស្មើគ្នា​ជាមួយក្រុមGranadaដ៏លំបាក ក្នុងការប្រកួតកាលពីថ្ងៃអង្គារហើយលទ្ធផលនៅក្របខណ្ឌ  Champions League ដោយ​បរាជ័យក្នុងលទ្ធផល៣ទល់និង០ ជាមួយBayern Munich ធ្វើអោយអនាគតអតីតគ្រូបង្វឹកហូឡង់រូបនេះកាន់តែរង សម្ពាធ​ខ្លាំង​ឡើង។

Barcelona want Roberto Martinez as Ronald Koeman replacement but face  Belgium challenge

គេហទំព័រ Goal ចង់់នាំយកគ្រូបង្វឹកសញ្ជាតិអេស្បាញដែលកំពុងដឹកនាំបែលហ្សិកលោក Roberto Martinez ជាគោលដៅ​អាទិភាពរបស់ក្លឹបBarcelona ។ ក្លឹបយក្សកាតាឡាន់ក៏បានត្រៀមផ្តល់កញ្ចប់ថវិកា ១០ លានផោន​ប្រសិន​ជាពួកគេ​បញ្ចប់តំណែងលោក Koeman ។ ប្រភពបន្ថែមថាលោក Martinez អាចនឹងបើកចំហឪកាសចាកចេញពី​តំណែង​ដឹកនាំជ​ម្រើសជាតិបែលហ្ស៊ិក ខណៈ​ដែលរូបលោកមិនបានឈ្នះពានរង្វាន់លើឆាកអន្តរជាតិគួរជាទីពេញចិត្ត ក្រោយដឹកនាំ​ជម្រើស​ជា​តិ​ទទួល​បា​នចំណាត់ថ្នាក់​លេខ​៣សម្រាប់ព្រឹត្តការណ៏World Cup ២០១៨រួចមក។ Martinez ដឹកនាំជម្រើសជាតិឈ្នះ ៥០ ប្រកួតក្នុងចំណោម ៦៤ ប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក​ប៉ុន្តែអតីត​គ្រូបង្វឹក Everton និង Wigan Athletic នៅមានកិច្ចសន្យាដោយផុតកំណត់នៅឆ្នាំ២០២២ខាងមុខ៕

 

ប្រភពព័ត៍មាន៖ Sportsmole