បរទេស៖ ខ្សែបម្រើ Frenkie de Jong របស់ក្រុម Barcelona បានក្រើនរំលឹកនិងប្រឆាំងពីគោលបំនងក្នុងការបញ្ចប់ តំណែង អ្នកចាត់ការទូទៅលោក Ronald Koeman ចេញក្រោយពីក្រុមយក្សកាតាឡាន់បានបន្តបរាជ័យក្នុង លទ្ធផលដល់ទៅ៣ទល់និង០ជាមួយក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ Benfica។
ដូច្នេះលទ្ធផលបរាជ័យធ្ងន់ ដល់ទៅពីរលើក ពោលគឺចាញ់ Bayern Munich ក្នុងទឹកដីខ្លួនឯង និង បន្តចាញ់ការប្រកួតនៅក្រៅទឹកដីនេះគឺបាន បន្ថែម សម្ពាធលើគ្រូបង្វឹកសញ្ជាតិហូឡង់កាន់តែខ្លាំងបន្ថែទៀត។ De Jong បានលើកឡើងយ៉ាងដូច្នេះថាៈ លោកKoeman មិនមែនជាហេតុផលដែលក្រុមទទួលបានលទ្ធផល ឈ្នះតែមួយប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេនិងបានសាងប្រវត្តិសាស្រ្តដ៏អាក្រក់នៅ ក្របខ័ណ្ឌ Champions League របស់ពួកគេ។
ទោះយ៉ាងណាលោក Koeman ខ្លួនឯងក៏ ទទួលស្គាល់ ថានៅតែទទួលបាន ពីការគាំទ្រកីឡាករបន្ទាប់ពីការប្រកួតចាញ់ Benfica ខណៈដែលរូបលោកនៅតែបន្តដឹកនាំ តស៊ូដើម្បីជៀសវាងពីការធ្លាក់ទម្រង់លេងរបស់ក្រុម នាពេលថ្មីៗជាបន្តបន្ទាប់នោះ៕
ប្រភពព័ត៍មាន៖ Goal