បរទេស៖ លោក Mikel Arteta បានបង្ហើបប្រាប់ពីការសម្រេចចិត្ត របស់ក្លឹបក្នុងការអនុញ្ញាតឱ្យ Emiliano Martinez ចាកចេញទៅ​កាន់ក្រុមគូប្រជែង Aston Villaកាលពីដើមរដូវកាលនេះ ។អ្នកចាំទីដៃស្អិត រូបនេះដើរតួនាទីដ៏សំខាន់ដើម្បីជួយក្រុមឈ្នះពាន FA Cup សម្រាប់ Arsenal កាលពីឆ្នាំមុន ក្រោយពីមានឪកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ដោយសារតែ Bernd Leno រងរបួស។

Arsenal players rated in impressive victory vs Aston Villa- The 4th Official

ទោះយ៉ាងណា Martinez ធ្លាប់បានចំណាយពេលជាច្រើនឆ្នាំលេងជាអ្នកចាំទីជម្រើសទីពីរសម្រាប់ក្លឹប ។ Martinezក៏ទើបតែបានជួយអោយអាហ្សង់ទីនលើកពានCopa America កាលពីពេលថ្មីៗនេះផងដែរ។ លោក Arteta បានបញ្ជាក់ប្រាប់សន្និសិទសារពត៌មានយ៉ាងដូច្នេះថាៈគាត់បានឈានដល់ចំណុចមួយក្នុងអាជីពរបស់គាត់ ហើយខ្ញុំបានផ្តល់ឪកាសអោយEmiliano ចូលលេងបានជាច្រើនប្រកួត ប៉ុន្តែ ជារឿងដែលទាមទារបន្ទាន់ពេកសម្រាប់ គាត់ ព្រោះ ដោយសារគាត់ចង់លេងបានយូរអង្វែង។ ខ្ញុំធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជាមួយEmiliano  និង  ធ្វើជាគ្រូបង្វឹកគាត់ ដូច្នេះខ្ញុំដឹងថាគាត់ជាកីឡាករដ៏មានទេពកោសល្យម្នាក់។

Arsenal vs. Aston Villa FREE LIVE STREAM (10/22/21): Watch English Premier League online | Time, TV, channel - nj.com

បច្ចុប្បន្ន​គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Artetaបច្ចុប្បន្នកំពុងដាក់អោយកីឡាករ  Aaron Ramsdale ជាប់ជម្រើស ជាអ្នចចាំទីដៃទី១ជំនួសBend Leno វិញ ។ Martinez ធ្វើមិនបានល្អទេសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៩ដោយរបូតគ្រាប់បាល់៣ គ្រាប់ពេលAston Villa មកសួរសុខទុក្ខArsenal នៅសប្តាហ៏ទី៩ កាលពីយប់ថ្ងៃសុក្រ​ដែលក្នុងនោះរាប់​បញ្ចូលបាល់​ការ​សង្គ្រោះ​បាល់មិនបានជោគជ័យរបស់ Pierre-Emerick Aubameyang ផងដែរ៕

ប្រភពព័ត៍មាន៖ Sportsmole