បរទេស៖ លោក Ole Gunnar Solskjaer បានប​ញ្ជាក់​ថា លោក​គឺ​ជា​បុគ្គ​ល​ដ៏​សមរម្យម្នាក់ក្នុងការ​ដឹកនាំ​ក្លិប Manchester United បើ​ទោះ​បី​បាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃ​អាទិត្យ​ក៏ដោយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុងពេលក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ ៥-០ នាកីឡដ្ឋាន​ Old Trafford​។

សម្រាប់​រយៈពេល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃក្រប​ខ័ណ្ឌ Premier League ក្រុម Man United បាន​របូត​គ្រាប់បាល់ដល់ទៅ​ ៤-០ នៅ​ត្រឹម​តង់ទី​១ និង​បាន​រង​បរា​ជ័យក្នុង​លទ្ធ​ផល​៥-០ ដោយ​មិន​បាន​រកគ្រាប់បាល់​បញ្ចូល​ទីវិញ​នៅលើ​ទឹកដីខ្លួន​ឯង​ជាលើក​ទី​​១​ បើគិត​ចាប់​តាំងពីឆ្នាំ​១៩៥៥​។ បច្ចុប្បន្នក្រុម​ហង្ស​បិសាច​មួយនេះ ដណ្តើម​បាន​ត្រឹម​តែ១២​ពិន្ទុគត់​ក្នុងការ​ប្រកយតក្រប​ខ័ណ្ឌ​លីក​១២លើក​និងបាន​ធ្លាក់​ទ​ឈរ​ក្នុ​ចំណាត់ថ្នាក់​លេខ​៧ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ Chelsea ដល់​ទៅ​៨ពិន្ទុ​។

លោក Solskjaer បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​ខ្លួន​ខ្ញុំថា ខ្ញុំ​កំពុង​តែ​ក្បែរ​ចំណុច​ដែលខ្ញុំ​ចង់​បាន​ជា​មួយនឹង​ក្លិបនេះ​។ លទ្ធផល​ថ្មី​ៗនេះ មិន​បានល្អ​ប្រសើរ​ឡើយ ដែលនាំ​ឲ្យ​មានការ​សង្ស័យ​ក្នុង​ចិត្ត​គ្រប់គ្នា ប៉ុន្តែ ខ្ញុំ​បានរក្សា​ភាពខ្លាំង និង​ជឿជាក់​លើ​អ្វី​ដែលយើងកំពុង​តែ​ធ្វើ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia