បរទេស៖ លោក Juergen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​និយាយ​ថា លោក Graham Potter គ្រូបង្វឹក​របស់​ក្លិប Brighton & Hove Albion មាន​សមត្ថភាព​គ្រប់​ផ្នែក​ទាំង​អស់ ក្នុងការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្លិប​ភាគ​ខាង​ត្បូង​​អង់គ្លេស​មួយនេះ ក្រោយពី​បាន​ក្រុម​របស់​លោក​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ក្នុងក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​សៅរ៍​។

កីឡាករ Enock Mwepu និង Leandro Trossard របស់ក្រុម Brighton បាន​រក​គ្រាប់បាល់​តាមស្មើ​គ្រាប់បាល់​របស់ Jordan Henderson និង Sadio Mane ខណៈ​ដែលពួកគេ​បាន​វាយ​បក​​តាមពីក្រោយ​២​គ្រាប់ ដើម្បី​ដណ្តើម​បាន​១ពិន្ទុនៅកីឡដ្ឋាន Anfield និងបញ្ចប់​ការ​ឈ្នះ​ជាប់​ៗ​របស់ Liverpool ត្រឹម​៤​ប្រកួត​រាល់​យុទ្ធនាការ​ទាំង​អស់​។ ក្រុម​របស់​លោក Potter បាន​ឈ្នះ​៤លើកក្នុង​ចំណោម​ការ​ប្រកួត​បើកឆាក​៥​លើក នៅមុន​ពេល​ស្មើ​៤លើកក្នុង​ចំណោម​ការ​ប្រកួត​៥លើក ដើម្បី​ឈរលេខ​ក្នុង​ចំណាត់​ថ្នាក់លេខ​៧ លើ​តារាង ដោយមាន​១៦ពិន្ទុ​ពីការ​ប្រកួត​១០​លើក ពោល​គឺ​ដេញតាមពីក្រោយ Liverpool ៦ពិន្ទុ​។

លោក Klopp បាន​ប្រាប់​អ្នក​សារ​ព័ត៌​មានថា៖ «គាត់​ពិត​ជា​មាន​រាល់​ចំណុច​ដែល​អ្នក​ចង់​បាន​។ ខ្ញុំក៏​មិនស្គាល់ Graham ច្បាស់​ដែរ ប៉ុន្តែ អ្វី​ដែលខ្ញុំ​អាច​និយាយបានគឺ​ថា គាត់​ជា​មនុស្ស​ល្អ ហើយ​ក្រុម​របស់​លោក​បង្ហាញពី​សមត្ថភាព​របស់​លោកបានយ៉ាងល្អ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia