បរទេស៖ ក្រោយចូលមកដឹកនាំ Barcelona លោក Xavi Hernandez កំពុង ពិចារណា ចុះហត្ថលេខានាំយកមក​វិញ​នូ​វខ្សែការពារដ៏មានបទពិសោធន៏ជើងចាស់ Dani Alves មកកាន់ទឹកដី  Camp Nou ​វិញក្នុង​រយៈពេលខ្លី ។គួរបញ្ជាក់ថាកីឡាករវ័យ៣៨ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេងឱ្យក្លឹ​ប​យក្ស​​កាតាឡាន់​នៅចន្លោះឆ្នាំ ២០០៨ដល់ ២០១៦ បច្ចុប្បន្នគឺគ្មានក្លឹបលេងទេ ក្រោយបង្ហាញខ្លួនចុង​ក្រោយ​អោយក្លឹប​Sao Paulo ក្នុងខែកញ្ញា។

Koeman responds to reports of Dani Alves returning to Barcelona | Goal.com

ផ្ទុយទៅវិញប្រភពពីគេហទំព័រ ​​Marca បានចុះផ្សាយថាៈBarcelona មិនចាប់អារម្មណ៍ក្នុងការ​ចុះ​ហត្ថ​លេខា​នាំយក Alves មករួមក្រុមសាជាថ្មីនោះទេ។ ក៏ព្រោះតែគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ​មាន​ផែន​ការផ្តល់អាទិភាពនិង ពេលវេលាដល់កីឡាករវ័យក្មេងរបស់ក្រុមជំនួសវិញ។ប្រភពខាងលើបន្តថាៈខ្សែកា​រ​ពារ​ស្លាបស្តាំរូបនេះ អាចត្រលប់មកជួយក្លឹបវិញក្នុងតួនាទីជាបុគ្គលិកខណៈ Barcelona បើកចំហរ​ក្នុង​ការ​ពិភាក្សាអំពីតួនាទីជាជំនួយការគ្រូបង្វឹកប្រសិនAlves សម្រេចចិត្ត ចូលនិវត្តន៍ពីបាល់ទាត់អាជីព។

Daniel Alves da Silva 'Dani Alves'

Alves បានបង្ហាញខ្លួនចំនួន ៣៩១ប្រកួតនិងធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអេស្បាញ៦លើក និង Champions League ចំនួន ៣ ដងក្នុងអំឡុងពេលដែលទទួលបានជោគជ័យយ៉ាងខ្លាំង៕

 

ប្រភពព័ត៍មាន៖ Sportsmole