បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានឈ្នះកៅអីស្វ័យប្រវត្ថិចុងក្រោយ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Steven Bergwijn និង Memphis Depay បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិន័រវែស កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមជម្រើសជាតិតួកគី និងអ៊ុយក្រែន ត្រូវទៅប្រកួតវគ្គ Playoff។
ក្រុមជម្រើសជាតិហូឡង់ ដែលមានលោកគ្រូបង្វឹក Louis van Gaal ទស្សនាពីកៅអីរបស់អ្នកទស្សនាក្នុងទីក្រុង Rotterdam នោះ ត្រូវការត្រឹមតែ១ពិន្ទុគត់ ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល G និងបានធ្វើការវាយស្រុករហ័ស ដើម្បីបញ្ចប់ដោយនាំមុខ២ពិន្ទុលើក្រុមជម្រើសជាតិតួកគី ដែលបានឡើងឈរពីលើក្រុមន័រវែស ដើម្បីទៅកាន់វគ្គ Playoff។ ក្នុងទីក្រុង Podgorica ឯនោះវិញ ខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេហ្គ្រោ Fatos Beqiraj បានរកគ្រាប់បាល់បើកឆាក ក្រោយពីលេងបានត្រឹមតែ៤នាទី ដើម្បីធ្វើឲ្យតួកគី ស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ចំណាត់ថ្នាក់លេខ២។
ក្រុមភ្ញៀវបានធ្វើការវាយបកវិញ នៅនាទី ទី២២ ខណៈដែលខ្សែប្រយុទ្ធ Kerem Akturkoglu របស់ក្លិប Galatasary បានស៊ុតបាល់បំប៉ោងសំណាញ់ទី នៅមុនពេលកីឡាករវ័យក្មេង Orkun Kokcu បានបន្ថែមគ្រាប់បាល់ទី២ ដើម្បីជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១។ ហូឡង់ ចូលរួមជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក បារាំង ក្រូអាស៊ី ស្វ៊ីស អេស្ប៉ាញ និងស៊ែប៊ី ក្នុងនាមជាក្រុមឈ្នះកៅអីដោយស្វ័យប្រវត្តិពីតំបន់អឺរ៉ុប៕
ប្រភពព័ត៌មាន៖ Channel News Asia

