បរទេស៖ ទីបំផុតក្លឹបញញួរធំ West Ham United បានសម្រេចទទួលយកការដាក់ទណ្ឌកម្មរបស់សហព័ន្ធបាល់ទាត់ ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ដែលបានហាមឃាត់អ្នកគាំទ្ររបស់ពួកគេមិនអោយធ្វើដំណើរទៅគាំទ្រដំណើរការ​ ប្រកួតពានរង្វាន់ Europa League នៅទឹកដីក្លឹប Rapid Vienna របស់ប្រទេសអូទ្រីស។

West Ham accept sanctions from UEFA in relation to fan trouble

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសត្រូវបានរងការចោទប្រកាន់ពីបទរំខានដោយហ្វូងមនុស្ស និងសម្រាប់អ្នកគាំទ្ររបស់ពួកគេ ដែលគប់សម្ភារៈរឹងចូលទីលាននិងបង្កចលាចលពេលក្លឹបប្រកួតជាមួយក្រុម​បែលហ្សិក Genkកាលពីពេលកន្លងទៅ ។ ទោះយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបបាន​និយាយថាពួក​គេ​ស្ទាក់ស្ទើរក្នុងការទទួលយកទណ្ឌកម្ម ជាមួយនិងអារម្មណ៏ខកចិត្តចំពោះចំណាត់ការខាងលើ។

West Ham reluctantly accept UEFA ban on supporters

ការប្រកួតជាមួយ Rapid Vienna ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែវិច្ឆិកាសប្តាហ៏ក្រោយ ខណៈក្រុមកំពុង មានវត្តមាននៅក្របខណ្ឌ  Premier League បានរងពិន័យជាទឹកប្រាក់សរុបចំនួន (៣៤,៥00 អឺរ៉ូ​)ស្មើនិង  ៣ម៉ឺនផោនក៏បានបញ្ជាក់ផងដែរថាក្រុមបាននិយាយថាពួកគេកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកគាំទ្រដៃដល់ដើម្បីយកមកទទួលខុសត្រូវចំពោះការរំខានមួយនេះ៕

 

ប្រភពព័ត៍មាន៖ BBC