បរទេស៖ ពិន្ទុនាំមុខ​របស់ក្រុម Chelsea នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ត្រូវ​បាន​កាត់​បន្ថយ​មកនៅ​ត្រឹម​១ពិន្ទុ ក្រោយពីពួកគេ​បានប​ញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ លើ​ទឹកដីខ្លួន​ឯង​ ពេល​ប្រកួត​ជាមួយនឹងក្រុម Manchester United ស្រប​ពេល​ដែលក្រុម Manchester City បានផ្តួល West Ham ២-១ កាលពីថ្ងៃ​អាទិត្យ​ដើម្បី​ឡើង​ឈរ​លេខ​២​។

ក្រុមតោខៀវ Chelsea របស់​លោក Thomas Tuchel មាន​៣០ពិន្ទុពីការ​ប្រកួត​១៣លើក ខណៈ​ដែល Man City មាន​២៩ពិន្ទុ ហើយ Liverpool ដែលបានផ្តួលក្រុម Southampton ក្នុងលទ្ធល ៤-០ កាលពីថ្ងៃ​សៅរ៍ ដេញ​តាមពីក្រោយ​១ពិន្ទុ​ទៀត​។ Man United ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក Michael Carrick ជាគ្រូបង្វឹក​បណ្តោះ​អាសន្ន ក្រោយពីការ​បណ្តេញលោក Ole Gunnar Solskjaer ចេញ បាន​ទុក Cristiano Ronaldo ស្ថិត​ជាកីឡាករ​បម្រុង និង​បានប្រើ​ប្រាស់​ក្រុម​ជម្រើស​ដំបូង​ដែល​ផ្តោត​លើ​តំបន់​ការ​ពារ ដើម្បី​ផ្តល់​ការ​ខក​ចិត្ត​ដល់ក្រុម​ម្ចាស់ផ្ទះ​។

លោក Tuchel គ្រូបង្វឹក​របស់ក្រុម Chelsea បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ជាមួយនឹង​ទម្រង់​លេង​របស់ក្រុម​។​យើង​បាន​គ្រប់គ្រង​តាំង​ពី​​នាទី​ដំបូង យើង​វាយ​សម្រុ និង​មិន​ដែល​បញ្ឈប់​ការ​វាយ​សម្រុកឡើយ​។ យើ​ងត្រូវ​តែ​ទទួល​យក​លទ្ធផលនេះ​។ យើង​លេង​បានល្អ ហើយ​ខ្ញុំ​ពេញ​ចិត្ត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia