បរទេស៖ គ្រូបង្វឹក Thomas Tuchel បានគាំទ្រខ្សែការពារស្លាបឆ្វេង កីឡាករ Marcos Alonso ព្យាយាមបង្ហាញសមត្ថភាព អោយបានល្អនៅពេលអវត្តមានរបស់កីឡាកររូមក្រុម Ben Chilwell។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិអេស្បាញ Alonso ត្រូវបានដាក់អោយអង្គុយលេងជាកីឡាករបម្រុងក្នុងរយៈពេលពីរខែចុងក្រោយ ខណៈកីឡាករអន្តរជាតិ Chilwell ត្រូវបានដាក់អោយលេងយ៉ាងទៀងទាត់នៅលើទីលានគ្រប់ក្របខណ្ឌប្រកួត។ ទោះជាយ៉ាងណាកីឡាករអន្តរជាតិអង់គ្លេសនឹងអវត្តមានរហូតដល់ឆ្នាំ២០២២ក្រោយរងរបួសពេលផ្តួល Juventus កាលពីសប្តាហ៍មុននៅក្របខណ្ឌ Champion League ។
![]()
ថ្លែងប្រាប់សារព័ត៌មានក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាដំបូងយើងមាន Marcos ដែលបានចាប់ផ្តើមរដូវកាលសម្រាប់ពួកយើងនៅពេលដែល Chilwell មានការលំបាកបន្តិច។ យើងជឿជាក់លើគាត់ យើងបានឈ្នះការប្រកួត Premier League ជាបន្តបន្ទាប់ ព្រោះAlonso គឺមានបទពិសោធន៍ច្រើន។ ប្រសិនបើអ្នកក្រឡេកមើលកាលវិភាគ ហើយគិតថា Marcos ត្រូវលេងប្រាំបីប្រកួតរៀងរាល់បីថ្ងៃ? ប្រហែលជាមិនអាចទេ។ ប៉ុន្តែយើងនៅមាន Callum [Hudson-Odoi] ដែលអាចមកជួយហើយយើងមានគំនិតផ្សេងទៀតដែលយើងអាចសាកល្បង»។ Alonso បានបង្ហាញខ្លួនសរុបបានចំនួន ១១ លើក លេងជាកីឡាករបម្រុង១ប្រកួត ក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
