បរទេស៖ Liverpool បានលត់ក្រុមស្ថិតក្នុងតំបន់តែមួយ Everton ក្នុងលទ្ធផល ៤-១ ដើម្បីបន្ថែមសម្ពាធលើអតីតគ្រូបង្វឹកនៃក្រុមហង្សក្រហមលោក Rafael Benitez កាលពីថ្ងៃពុធ ស្របពេលដែលការដណ្តើមមបានជ័យជម្នះសម្រាប់ក្រុម Chelsea និង Manchester City បានជួយឲ្យពួកគេរក្សាការឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយគ្នាត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។
ក្រុមកំពុងតែនាំមុខ Chelsea បានជួបការលំបាក មុននឹងយកឈ្នះលើក្រុម Watford ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួត២លើកដែលត្រូវបានរំខាន ដោយមានកាពន្យារពេលនានា ដើម្បីអនុញ្ញាតឲ្យមានការព្យាបាលដល់អ្នកគាំទ្រដែលមានជំងឺ ក្នុងពេលទស្សនាការប្រកួត។
បើទោះបីឈ្នះក៏ដោយ ប៉ុន្តែ លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Chelsea បានឲ្យដឹងថា៖ «យើងមិនបានរកឲ្យឃើញនូវទម្រង់លេងស៊ីសង្វាក់គ្នាឡើយ។ យើងមានបញ្ហាដ៏ធំផ្នែកបុគ្គល និងក្នុងនាមជាក្រុម។ យើងមិនបានបង្ហាញពីភាពរឹងមាំឡើយ»។
ស្របពេលជាមួយគ្នានេះ លោក Steven Gerrard អតីតប្រធានក្រុមនៃក្រុម Liverpool មិនបានជួបការរីករាយដូចអតីតក្លិបរបស់ខ្លួនឡើយ ខណៈដែលកំណត់ត្រាយ៉ាងល្អរបស់លោកក្នុងនាមជាអ្នចាត់ការទូទៅរបស់ Aston Villa បានបញ្ចប់ដោយការរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Man City។ ដោយឡែក ក្តីសង្ឃឹមរបស់ក្រុម West Ham ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ បានរងនូវការខកចិត្តមួយផ្សេងទៀត ខណៈដែលក្រុម Brighton បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីតាមស្មើក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន London៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                


