បរទេស៖​ Man Utdកំពុងតែសម្លឹងគេចអោយផុតពីកំនត់ត្រាដ៏អាក្រក់ពេលប្រកួតជាមួយក្រុមកំាភ្លើងធំArsenal នៅទឹកដី Old Trafford នារាត្រីថ្ងៃព្រហស្បត្ត៏នេះនៅលីកកំពូលអង់គ្លេស។ លោកMichael Carrick នៅតែមានតួនាទី​ដឹក​នាំ​ក្រុម​ជើង​​ឯក​អង់គ្លេស​២០សម័យបំពេញតួនាទិដ៏សំខាន់មួយនេះ  បើទោះបីជាក្លឹបបានតែងតាំងគ្រូ​បង្វឹក​អាឡឺម៉ង់​​​លោក​Ralf Ragnick ធ្វើ​ជាអ្នកចាត់ការបណ្តោះអាសន្ន ខណៈអតីតគ្រូបង្វឹកក្រុមRB Leipzigរូបនេះនៅ​បន្ត​រង់​ចាំការកំនត់ចូលមកដឹកនាំ។

What channel is Arsenal vs Man Utd? Kick-off time, TV and live stream  details - Mirror Online

គួររំលឹកថាMan.Utdមិនដែលឈ្នះArsenalទេ សម្រាប់ការប្រកួត៦លើកចុងក្រោយ ប៉ុន្តែពួកគេក៏មិនដែលមាន​ប្រវត្តិមិនដែលឈ្នះសោះរហូតដល់ទៅ៧ដងនៅក្របខណ្ឌ Premier Leagueពេលជួបជាមួយក្រុមដែល មាន មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏នោះដែរ។ទោះយ៉ាងណាក្រុមទំាងពីរប្រកួតចុងក្រោយស្មើគ្នា០ទល់និង០នៅទឹកដី Emirate Stadium ប៉ុន្តែ​Arsenalបានផ្តួលពួកគេដោយលទ្ធផល១ទល់និង០នៅទឹកដីOld Trafford កាលពីរដូវកាលចាស់។

Pundits make their Manchester United vs Arsenal predictions - Manchester  Evening News

មានន័យថាMan.Utdមិនដែលឈ្នះArsenalនៅទឹកដីOld Trafford ចាប់តាំងពីខែមេសា ឆ្នាំ២០១៨​ពេលដែល អតីតខ្សែការពារMaroune Fellaini រកបានគ្រាប់បាល់ជ័យជំំនះសម្រាប់ពួកគេនោះ។ទម្រង់លេងដ៏លំបាក​របស់​ក្រុម​ប​ច្ចុប្បន្នគឺMan.Utdកំំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី៨និងមាន  គម្លាត៥ពិន្ទុពីក្រុមលោកMikel Arteta ដែលឈរនៅលេខរៀងទី៥៕

 

ប្រភពព័ត៍មាន៖ Sportsmole