បរទេស​៖ លោក Michael Carrick បាន​ចាក​ចេញ​ពីក្លិប Manchester United ក្រោយពី​បានកត់ត្រា​ជ័យ​ជម្នះ​១លើក ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រក​គ្រាប់បាល់​ច្រើន​ជាង​​៨០០​សម្រាប់ក្លិប និង​ប្រទេស​របស់គេ តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​២គ្រាប់ ដើម្បី​ផ្តួលក្រុម Arsenal ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃព្រហស្បតិ៍​។

Man United vs Arsenal LIVE! Premier League | Evening Standard

លោក Carrick បាន​កាន់​តំណែងក្នុង​នាម​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​លោក ខណៈ​ដែល​គ្រូបង្វឹក​ថ្មី​លោក Ralf Rangnick បាន​ទស្ស​នា​ការ​ប្រកួត​ពី​​កៅអី​របស់អ្នក​ទស្ស​នា និង​បាន​ប្រកាស​បន្ទាប់​ពីការ​ប្រកួតនេះ​ថា លោក​​នឹង​ចាក​ចេញពីក្លិប​នេះ ដោយមិន​វិល​ទៅកាន់​តួនាទី​គ្រូបង្វឹក​របស់​លោក​ឡើយ​។ អតីត​ខ្សែ​បម្រើ​របស់ Man United រូបនេះ គឺ​ជា​សមា​ជិក​គ្រូបង្វឹក​របស់​លោក Ole Gunnar Solskjaer និង​បាន​រង​នូវ​ការ​រិះ​គន់ពី​អតីតមិត្ត​រួម​ក្រុម​របស់​​ខ្លួន​គឺ​លោក Paul Scholes ​ចំពោះ​ការ​បន្ត​នៅ​ក្នុងក្លិប​នេះ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់លោក Solskjaer​។

Manchester United's Michael Carrick Steps Down as First Team Coach - 02.12.2021, Sputnik International

លោក Carrick បាន​ឲ្យដឹងថា៖ «​នេះ​គឺ​ជា​ការសម្រេច​​១០០%​របស់ខ្ញុំ​។ ខ្ញុំ​បានគិត​ថា វា​ជា​រឿង​ដែលត្រឹម​ត្រូវ​ក្នុងការ​ធ្វើ​សម្រាប់ក្លិបនេះ និងសម្រាប់​លោក Ralf ហើយ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​​ជាមួយនឹងការ​សម្រេច​ចិត្តនេះ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​ស្ថិត​ក្នុង​ស្ថាន​ភាពមួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ដឹកនាំ​ការ​ប្រកួត​​ទាំងនេះ​។ ភាព​ស្មោះ​ត្រង់​ចំពោះ​លោក Ole គឺ​ជា​កត្តា​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ដែល​បាន​កើតឡើងក្នុងការសម្រេច​ចិត្ត​របស់ខ្ញុំ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia