បរទេស៖ លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានរិះគន់ទៅលើទម្រង់លេងរបស់ក្រុមខ្លួន ក្រោយពីក្រុម Everton បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល១១នាទីចុងក្រោយ ដើម្បីបញ្ចប់ការមិនស្គាល់ឈ្នះសោះត្រឹម៨ប្រកួត តាមរយៈការយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុមកាំភ្លើងធំ។
ក្រុមរបស់លោក Arteta បានខ្ជះខ្ជាយឱកាសដ៏ធំមួយដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ លើតារាងក្របខ័ណ្ឌ Premier League ក្រោយពីបានរបូតគ្រាប់បាល់លនាំមុខនៅលើទឹកដីក្រុម Manchester United និង Goodison Park ក្នុងចន្លោះពេល៥ថ្ងៃ។ ការទទួលបានលទ្ធផលដ៏ខកចិត្តមួយផ្សេងទៀតហាក់ដូចជាត្រូវកើតឡើងលើក្រុមទូកក្តោងទៅហើយ ខណៈដែលការស៊ុតបាល់ប៉េណាល់ទី២គ្រាប់របស់ Richarlison មិនបានយកជាផ្លូវការឡើយ ដោយសារតែត្រូវបានចាត់ទុកថា ជាបាល់ offside នៅចន្លោះពេលដែល Martin Odegaard បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមកាំភ្លើងធំ។
ប៉ុន្តែ Richarlison បានរកគ្រាប់បាល់វិញ នៅពេលដែលរូបគេបានតែតបាល់បញ្ចូលទី នៅមុនពេល Demarai Gray បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុមរបស់ខ្លួនឈ្នះ។ លោក Arteta បានឲ្យដឹងថា៖ «ខ្ញុំមិនចូលចិត្តការបង្ហាញពីទម្រង់លេងនៅតង់ទី១ឡើយ។ មិនមានការវាយស្រុក ការដាក់សម្ពាធ ដែលខុសគ្នាទាំងស្រុងនឹងអ្វីដែលយើងកំពុងធ្វើ។ ក្រុមយើងមិនទាន់ធ្វើបានល្អឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


