បរទេស៖ Thomas Tuchel បាននិយាយថារូបលោកសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងទម្រង់លេងរបស់ក្រុម Chelsea ក្រោយយកឈ្នះក្រុមភ្ញៀវ Leeds Utd ចុងម៉ោងដោយលទ្ធផល ៣ទល់និង២សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃសៅរ៏។

Chelsea ដែលរកបានគ្រាប់បាល់វាយបកតាមស្ម់ក្រោយពី Raphinha រកបានគ្រាប់បាល់នាំមុខនៅតង់ទី ១មុនពេល Mason Mount រកបានគ្រាប់បាល់វាយបកតាមស្មើនៅតង់ទី១។ទោះយ៉ាងណា Jorginho បន្ថែមគ្រាប់បាល់ទី៣នាំមុខដោយបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែChelsea ហាក់បានត្រឹមទទួលលទ្ធផលស្មើគ្នាក្រោយត្រូវ Joe Gelhardt វាយបកតាមស្មើ ។ ទោះយ៉ាងណា ខ្សែបម្រើអន្តរជាតិអ៊ីតាលីJorginho មានឪកាសបន្ថែមគ្រាប់បាល់ទី៣ដោយបាល់ប៉េណាំងទីសម្រាប់ការប្រកួតនេះនៅនាទីទី៩០+៤ជិតបញ្ចប់ការប្រកួត។

ទោះបីជាទទួលបាន៣ពិន្ទុ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លើកឡើងថា «យើងលេងនៅមានភាពភ័ខ្លាចការប្រកួតនេះមានលក្ខណៈស៊ាំញាំបន្តិចប៉ុន្តែក្រុមមានសំណាងនឹងទទួលបានឱកាស ចុងក្រោយដើម្បី រកឃើញជ័យជម្នះ» ។ ក្រោយនាំមុខតារាងជាច្រើនសប្តាហ៏ ពេលនេះChelsea បច្ចុប្បន្នមានគម្លាត២ពិន្ទុប៉ុណ្ណោះពីក្រុមលោកPep Guardiola ក្រោយMan.City ផ្តួលWolverhampton ដែលនៅគ្នាតែ១០នាក់នៅកន្នុងការប្រកួតនៅថ្ងៃសៅរ៏ដូចគ្នា៕
ប្រភពព័ត៍មាន ៖ 90min
 
                