បរទេស៖ Aston Villa បានក្លាយជាក្លឹបចុងក្រោយបំផុតនៅក្របខណ្ឌ Premier League បន្ទាប់ពី Tottenham និង Man. Utdដែលរងគ្រោះដោយការផ្ទុះរីករាល ដាលនៃមេរោគកូវីត-១៩ នៅដើមសប្តាហ៏នេះ។

ហេតុការណ៏នេះបានកើតឡើងនៅក្នុងកន្លែងហ្វឹកហាត់របស់ក្លឹបជាមួយនឹងករណីវិជ្ជមានមួយចំនួនដែលរួមមានកីឡាករ និងបុគ្គលិកធ្វើការនោះទីនោះផ្តាល់តែម្តង។ក្រុមរបស់គ្រូបង្វឹកលោក Steven Gerrard ក៏ត្រូវបានបញ្ជាក់ផងដែរក្នុងចំណោមអ្នកដែលបានធ្វើតេស្តវិជ្ជមានក្លឹបបាននិងកំពុងមានវិធានការដោយប្រុងប្រយ័ត្ន ដើម្បីដោះស្រាយបញ្ហានេះរួចរាល់ហើយ។ ការហ្វឹកហាត់កាលពីថ្ងៃអាទិត្យនៅឯទិលាន Bodymoor Heath មិនបានធ្វើឡើងតាមកាលវិភាគនោះទេ ក្រោយពីក្លឹបមានបំណងចង់បញ្ឈប់ការរីករាលដាលបន្ថែមទៀតសម្រាប់មេរោគរលាកផ្លូវដង្ហើមដែលបានញ៉ាំញី ពិភពលោកអស់រយៈពេលជាច្រើនខែមកហើយនេះ។

Aston Villa បានបរាជ័យសម្រាប់ការប្រកួតលីកកំពូលចុងក្រោយជាមួយ Liverpool កាលពីចុងសប្តាហ៍ មុន និង បង្កឱ្យមានការព្រួយបារម្ភថាអាចឆ្លងទៅគូបដិបក្ស បើទោះបីជាមិនមានករណីណាមួយត្រូវបានរកឃើញលទ្ធផលវិជ្ជមានពីក្រុមរបស់លោក Jurgen Klopp ក៏ដោយ។បច្ចុប្បន្នAston Villa នឹងត្រូវត្រៀមជួបជាមួយ Norwich City នៅថ្ងៃអង្គារ ហើយនៅពេលនេះ ការប្រកួតនោះកំពុងត្រូវបានវាយតម្លៃនិងបញ្ជាក់ពីលទ្ធផលថានិងត្រូវលើកពេលរឺយ៉ាងណានោះហើយ៕
ប្រភពព័ត៍មាន៖ Sportsmole
