បរទេស៖ លោក Pep Guardiola បានបង្កើតកំនត់ត្រាថ្មីមួយក្រោយពីដឹកនាំ Man City ឈ្នះក្រុមក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផលរហូតដល់ទៅ ៧ទល់និង០ នៅកីឡដ្ឋាន Etihad កាលពីយប់ថ្ងៃអង្គារ។គ្រាប់បាល់ស៊ុត​បញ្ចូល​ទីក្នុង តង់ទី ១ ពីសំណាក់ Phil Foden, Jack Grealish និង Kevin De Bruyne នៅតង់ទី១​បានធ្វើ អោយ ក្រុមម្ចាស់ ផ្ទះ​នាំមុខមុនក្នុងលទ្ធផល៣ទល់និង០ ខណៈ Leeds មិនអាច ព្យាយាមវាយបក បានសូម្បីមួយគ្រាប់។

Manchester City vs Leeds United EPL Odds, Picks and Predictions December 14

ខ្សែបម្រើស្លាប Riyad Mahrez មានឪកាសបន្ថែមគ្រាប់បាល់ទី៤នៅពេលចាប់ផ្តើមការប្រកួតតង់ទី២ មុនពេល De Bruyne ស៊ុតបញ្ចូលទីដ៏អស្ចារ្យគ្រាប់ទី២និងជាគ្រាប់បាល់នាំមុខទី៥ ខណៈខ្សែការពារ John Stones និង Nathan Akeបន្ថែមម្នាក់១គ្រាបទៀតធ្វើអោយបញ្ចប់ការប្រកួត Man. City ៧:0 Leeds United។ មានន័យថាគ្រាប់បាល់បើកឆាករបស់Foden គឺជាគ្រាប់បាល់សរុបទី ៥០០ នៅក្របខណ្ឌ  Premier League ក្នុងការប្រកួតលើកទី២០៧ ដោយបំបែកកំណត់ត្រាពីមុនដែលក្រុម Liverpool របស់គ្រូបង្វឹក Jurgen Klopp បានស៊ុតបញ្ចូលទីលើកទី ៥០០ក្នុងចំណោមការប្រកួតដែលគ្រូបង្វឹកអាឡឺំម៉ង់ដឹកនាំ ២៣៤ប្រកួតក្រោយពីរូប លោក ចូលមកដឹកនាំនៅទឹកដី Anfield។

Man City vs Leeds Preview: Predicted Lineups, Key Men & Prediction

ក្រុមកំពូលតារាង Man City កំពុងសម្លឹងរកជ័យជំនះលើកទី៨ នៅពេលដែលពួកគេត្រូវធ្វើដំណើរនៅថ្ងៃ​អាទិត្យ​ទៅជួប​ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Newcastle United ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ទី១៩បាតតារាង​ដែលប្រឈមនិងការកាត់ទៅលេងនៅក្របខណ្ឌលំដាប់ទីពីរ វិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole