បរទេស៖ ក្រុម​ Arsenal បាន​បង្ហាញ​ថា ពួកគេនៅ​តែ​អាច​មានភាព​រឹង​មាំ បើទោះ​បី​គ្មាន​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ក៏ដោយ ខណៈ​ដែលក្រុម​កាំភ្លើង​ធំមួយនេះ បាន​ឡើង​ឈរលេខ​៤​ជា​បណ្តោះ​​អាសន្ន​ក្នុងក្រប​ខ័ណ្ឌ Premier League ក្រោយពី​បានយក​ឈ្នះលើ​ក្រុម West Ham ក្នុងលទ្ធផល ២-០ ស្រប​ពេល​ដែល​វិបត្តិ​កូវីដ ១៩ បានរីក​កាន់​តែ​ធំ កាលពីថ្ងៃពុធ​។

កីឡាករ Gabriel Martinelli និង Emile Smith Rowe បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា នៅ​តង់ទី​២ ក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​​តែមួយ នាកីឡដ្ឋាន Emirates ខណៈ​ដែលកីឡាករ Vladimir Coufal របស West Ham បាន​រង​ពិន័យ​កាតក្រហម​។ Arsenal នាំ​មុខ​១ពិន្ទុ​លើ​ក្រុម​ឈរលេខ​៥ West Ham ក្រោយពី​ឈ្នះ​២លើក​ជាប់​ៗ​គ្នា ដើម្បី​កាត់បន្ថយ​ភាព​ចម្រូង​ចម្រាស់​​ជុំ​វិញ​ការ​សម្រេច​ចិត្ត​របស់​លោក Mikel Arteta ក្នុង​ការ​ដក​ហូត​តំណែង​ប្រធានក្រុមពីខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កាបុង Aubameyang​។

ក្រុមរបស់​លោក Arteta ស្ថិត​ក្នុង​ចំណាត់ថ្នាក់កំពូល​ទាំង​៤ នៅ​ដំណាក់​នេះ ជាលើកដំបូង ក្នុង​រយៈពេល​២ឆ្នាំកន្លះ​។ នេះ​គឺ​ជាការផ្លាស់ប្តូរ​ជោគ​វាស​នា​ដ៏​គួរ​ឲ្យ​កត់សម្គាល់មួយ ក្រោយពី Arsenal ចាញ់​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​៣លើក​ជាលើកដំបូង​ក្នុងរយៈពេល​៦៧ឆ្នាំ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia