បរទេស៖ Trent Alexander-Arnold មានឪកាសរកបានគ្រាប់បាល់បញ្ចូលទី​ដ៏ល្អបំផុតដែ​លត្រូវ​បាន​ចាត់ទុកថាជាគ្រាប់​បាល់​​សម្រាប់​​ប្រជែង​ជាប់ឈ្មោះជាគ្រាប់បញ្ចូលទីដ៏ល្អ​ក្នុងរដូវកាលនេះ ពេលជួយ ​​​​Liverpool ផ្តួលក្រុម​លេខ​១៩​បាតតារាងNewcastle United នៅកីឡដ្ឋាន Anfieldកាលពីរាត្រីថ្ងៃព្រហស្បត្ត៏ ។

Watch: Alexander-Arnold seals Liverpool victory against Newcastle with stunning 25-yard strike | Goal.com

ក្រុមលោក Jurgen Klopp បាន​ជួបការលំបាកក្នុងការវាយបកដណ្តើមជ័យជំនះសម្រាប់ការ ប្រកួតសប្តាហ៏ទី១៧ បន្ទាប់ពីគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីយ៉ាងល្អរបស់ Jonjo Shelvey នៅនាទីទី៧។ ទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ Diogo Jota និងMohamed Salah នៅនាទីទី២១ និង២៥ជាអ្នករកគ្រាប់បាល់វាយបកនាំមុខវិញសម្រាប់ម្ចាស់ផ្ទះ។ ទម្រង់លេងនៅតែបន្តខណៈនាទីទី៨៧ខ្សែការពារស្លាបស្តាំ Alexander-Arnold បានផ្តល់ក្រុមអោយទ​ទួលភាព​កក់ក្តៅ​យកបីពិន្ទុដោយការស៊ុតបាល់ពីចំងាយដ៏ល្អនៅនាទីទី៨៧ ខណៈអ្នកចាំទីសញ្ជាតិឆេក Martin Dubravka ព្យាយាមហក់​សង្គ្រោះបាល់​មិនបាននោះទេ ។ជ័យជម្នះ​នេះ​បានធ្វើឱ្យ Liverpool បង្កើនគម្លាតជា​មួយក្រុមកំពូល​តារាង​Man.City មួយពិន្ទុ​ប៉ុណ្ណោះ និង៣ពិន្ទុលើក្រុម​ចំណាត់ថ្នាក់លេខ៣Chelsea  ដែល​ប្រកួត​ស្មើ Everton ។

Different level' – Jurgen Klopp singles out Liverpool star in Newcastle win | Metro News

Liverpool បានបង្កើតកំនត់ត្រាឈ្នះ ៣២ដងគ្រប់ក្របខណ្ឌ ប្រកួតជាលើកដំបូង និងក៏ក្លាយជាក្រុមទី​១នៅ​លីក​កំពូលអង់គ្លេស​ដែលឈានដល់ការ​ឈ្នះ​ជើង​ឯកកំពូលចំនួន ២០០០ ប្រកួត។ទន្ទឹមនឹងនោះ Salah បាន​តាមស្មើកំណត់ត្រា Premier League របស់ Jamie Vardy ក្នុងការ ស៊ុតបញ្ចូលទី១៥​ប្រកួតជាប់​ៗគ្នា​ផង​ដែរ៕

ប្រភពព័ត៍មាន៖ Sportsmole