បរទេស៖ Liverpool នឹងត្រូវជួបក្រុមហង្សក្រហម Tottenham Hotspur នៅថ្ងៃអាទិត្យ ដើម្បីរក្សាកំនត់ត្រា មិន ដែលចាញ់សោះនៅក្នុងខែធ្នូ និង ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។វាក៏ជាពេល វេលា​ដ៏មមាញឹក បំផុតប្រចាំឆ្នាំសម្រាប់ក្លឹបនៅ Premier League ជាមួយនឹងការប្រកួតកាន់តែប្រកៀកគ្នាទាំងលីកកំពូល និង Champions League ព្រមទាំង EFL Cup។ទោះជាយ៉ាងណាក៏ ហង្សក្រហមបានដោះស្រាយ បញ្ហាប្រឈមចំពោះមុខដោយនៅតែមិនទាន់ស្គាល់ចាញ់គ្រប់ក្របខណ្ឌប្រកួតចំនួន ៣៤ ដងរៀង​រាល់​កាប្រកួត​នៅក្នុងខែធ្នូនេះ ។

Tottenham Hotspur vs. Liverpool Premier League 2021-22 Match Preview - The  Liverpool Offside

មានន័យថាការបរាជ័យលីគកំពូលក្រៅដីចុងក្រោយរបស់ Liverpoolពោលគឺនៅខែធ្នូពេលបរាជ័យក្នុង​លទ្ធ​ផល​៤​ទល់​និង​៣ក្រោមថ្វីជើងក្រុមBournemouth ក្នុងឆ្នាំ ២០១៦ ។ក្រុមរបស់​លោក Jurgen Klopp មាន​លទ្ធផលកំណត់ត្រាដ៏ល្អ ជាមួយនឹងមាន់ខ្នាយមាស ដោយចាញ់តែមួយលើកក្នុងចំណោម ១៧ប្រកួត​ជួប​គ្នា ចុងក្រោយនៅ Premier League និងឈ្នះ ៦ លើកចុងក្រោយជាប់ៗគ្នា ជាមួយការឈ្នះក្រៅ​ដីបី​លើកជាប់ៗគ្នារបស់ Liverpool លើក្រុម Tottenham ។​

Liverpool vs Tottenham Preview: How to Watch on TV, Live Stream, Kick Off  Time & Team News

Liverpool ក៏កំពុងសម្លឹងរកការចាញ់ក្រៅដីជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍២ប្រកួតជាប់​គ្នា​ជាលើក​ដំបូងគិតចាប់តាំងពីខែមេសា ២០១៥ ក្រោយត្រូវក្រុមញញួរធំ West Ham Unitedផ្តួល កាលពី​ខែមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole