បរទេស៖ លោក Jurgen Klopp បាន​និយាយ​ថា Harry Kane គួរ​តែ​រង​ការ​ពិន័យ​កាត​ក្រហម សម្រាប់​ការ​ប្រព្រឹត្តកំហុស​ដែលអាច​ធ្វើ​ឲ្យ Andy Robertson បាក់​ជើង ហើយក្រោយ​មក Liverpool គួរ​តែ​ទទួល​បាន​បាល់​ប៉េ​ណាល់​ទី ខណៈ​ដែល​លោក​ផ្ទុះ​កំហឹង​ចំពោះ​ការ​កាត់​សេចក្តី​របស់​លោក​អាជ្ញា​កណ្តាល Paul Tierney ក្នុង​ពេល​​ទទួល​លទ្ធ​ផល​ស្មើ ២-២ នៅលើ​ទឹកដីក្រុម Tottenham​។

អ្នក​ចាត់​​ការ​ទូទៅ​របស់ Liverpool បាន​ធ្វើការ​ត​វ៉ា​ជា​មួយ​នឹង​លោក Tierney នៅលើ​ទីលាន​ប្រកួត បន្ទាប់​ពីការ​​ប្រកួតនេះ និង​ត្រូវ​បាន​គេ​ថត​ជាប់​ពេល​កំពុង​ស្រែក​ថា៖ «ខ្ញុំ​មិនមាន​បញ្ហា​ជាមួយ​នឹង​អាជ្ញា​កណ្តាល​ណាម្នាក់​ឡើយ លើក​លែង​តែ​អ្នក​ប៉ុណ្ណោះ​។ អ្នកមិន​ធ្លាប់​បាន​លេង​កីឡា​បាល់​ទាត់​ឡើយ​»​។ ការ​ផ្ទុះ​កំហឹង​របស់​លក Klopp គឺ​លើ​ការសម្រេច​ចិត្ត​របស់​លោក Tierney ក្នុង​ការ​​ពិន័​យ​ត្រឹម​តែ​កាត​លឿង​ដល់ Kane ចំពោះ​​ការ​​ប្រជែង​ដណ្តើម​យក​បាល់​ដ៏គ្រោះថ្នាក់ ទៅលើ Roberton និង​ការ​បដិ​សេធ​របស់​មន្ត្រី​អាជ្ញា​កណ្តាល​ផ្នែក​វីដេអូ​លោក Chris Kavanagh ក្នុង​ការ​ពិចារណា​ទៅ​លើ​ការ​ផ្តល់​ពិន័យ​កាត​ក្រហម​។

ក្រោយ​មក ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​រូបនេះ បាន​រង​ពិន័យ​កាត​ក្រហម ក្រោយពី​រូប​គេ​បាន​រង​ពិន័យ​កាតលឿង​ជាលើក​ទី​២ ក្រោយ​ពី​វី​ដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល​បាន​ណែនាំ​ឲ្យ​លោក Tierney ពិនិត្យ​មើល​ការ​ដណ្តើម​​យក​បាល់​ដ៏គ្រោះថ្នាក់​លើ Emerson Royal​។ ការ​បដិសេធ​របស់​លោក​អាជ្ញា​កណ្តាល​ក្នុងការផ្តល់​បាល់​ប៉េណាល់​ទី នៅ​ពេល​ដែល Emerson បាន​ប្រព្រឹត្ត​កំហុស​លើ Diogo Jota គឺ​ជា​ចំណុច​ដ៏​ឈឺ​ចាប់​មួយ​ទៀត​៕

ប្រភព​ព័ត៌​មាន៖ The Guardian