បរទេស៖ លោក Thomas Tuchel បាន​រិះគន់​​ក្រប​ខ័ណ្ឌ Premier League ចំពោះ​ការ​សម្រេច​ដាក់​ឲ្យ​ក្រុម​កំពុង​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ Chelsea ស្ថិត​ក្នុង​ហា​និភ័យ តាមរយៈ​ការ​បង្ខំ​ឲ្យ​ពួ​ក​គេ​លេង​នៅលើ​ទឹកដីក្រុម Wolves កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលក្រុម Manchester City បាន​លត់​ក្រុម Newcastle យ៉ាង​ចាស់​ដៃ​ ដើម្បី​បន្ថែម​ការ​នាំមុខ​របស់​ខ្លួន​។

Chelsea បានប​ញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ លើ​ទឹកដីក្រុម Molineux ស្រប​ពេល​ដែល​ក្រុម Man City បាន​យកឈ្នះ​លើ​ក្នុងលទ្ធផល ៤-០​។ ប៉ុន្តែ សកម្ម​ភាពលើ​ទីលាន​ប្រកួត ត្រូវ​បាន​បាំង​បិទ​ដោយ​ពពកខ្មៅ​នៃ​វិបត្តិ​កូវីដ ១៩ នៅ​ចក្រ​ភព​​អង់គ្លេស ខណៈ​ដែល​​មាន​ត្រឹម​តែ​ការ​ប្រកួត​៤គូ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​ចំណោម​ការ​ប្រកួត​១០​គូ​។ ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​ពី​វិធា​ន​ការ​ដែល​ត្រូវ​អនុ​វត្តជុំ​វិញ​ការផ្ទុះ​ការ​ឆ្លង​ជាថ្មីនេះ ខណៈ​ដែល​មាន​សំណួរ​ជាច្រើន​ជុំ​វិញ​បូរណភាព​នៃ​យុទ្ធ​នា​​ការ​នេះ ស្រប​ពេល​ដែល​កម្ម​វិធី​ប្រកួត​ដ៏​មមា​ញឹក​ក្នុងកម្ម​វិធី​បុណ្យ​ខិត​កាន់​តែ​កៀក​។

Chelsea ដែល​ត្រូវ​បាន​គេ​បដិសេធ​លើ​សំណើ​សុំ​ពន្យារ​ពេល​ការ​ប្រកួត​នោះ មាន​ត្រឹម​តែ​កីឡាករ​១៤នាក់​ប៉ុណ្ណោះ នៅ​ថ្ងៃ​ប្រកួត​របស់​ខ្លួន​កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល N’Golo Kante, Mateo Kovacic និង Trevoh Chalobah សុទ្ធ​សឹង​បាន​ចូល​លេង បើ​ទោះ​បីមិន​ទាន់​មា​ភាព​រឹង​មាំ​គ្រប់គ្រាន់​ក៏ដោយ​។ លោក Tuchel ដែល​ក្រុម​របស់​លោក​មាន​ឱកាស​ស៊ុត​បាល់​ចំគោល​ដៅ​តែ​១លើក​​​នោះ បាន​និយាយ​ថា៖ «យើង​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ ទាក់​ទង​នឹង​សុវត្ថិភាព និង​សុខភាព​កីឡាករ មិន​មែន​ដោយ​សារ​តែ​កូវីដ ឡើយ ប៉ុន្តែ ក៏​ដោយ​សារ​តែភាព​រឹង​មាំ​​ផង​ដែរ​»​៕