បរទេស៖ Pep Guardiola នៅមិនទាន់ពេញចិត្តនឹងទម្រង់លេងរបស់ Man City ទល់នឹង Newcastle United កាលពី​ថ្ងៃអាទិត្យ បើទោះបីជាក្រុមរបស់បានលត់ម្ចាស់ផ្ទះក្នុងលទ្ទផល ៤ទល់និង0 នៅទឹកដី St James’ Park នាយប់ថ្ងៃអាទិត្យក៏ដោយ​។

Newcastle - M. City: Manchester City thrash Newcastle to head into  Christmas on top spot - Premier League

គ្រាប់បាល់ស៊ុតបញ្ចូលទីបើកឆាកក្នុងតង់ទីមួយរបស់ Ruben Dias និង Joao Cancelo មុនពេល Riyad Mahrez និង Raheem Sterling បន្ថែមគ្រាប់បាល់​ម្នាក់១គ្រាប់​នៅតង់​ទី២​ដើម្បីជួយអោយក្រុមភ្ញៀវ ទទួល បាន បី​ពិន្ទុដើម្បីបង្កើនគម្លាតពីក្រុមការពារតំណែងជើងឯក​Liverpoolដែល​បាន​ត្រឹម​តែប្រកួតស្មើគ្នាក្នុងលទ្ធផល ២ទល់ និង២ជាមួយម្ចាស់ផ្ទះ Tottenham។

Premier League leader Man City beat ill Newcastle 4-0 - RVPG Media

Man City នៅតែឈរនៅលើកំពូលតារាង បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១១ គ្រាប់ដោយមិនអោយគូបដិបក្ខដៃរួច ក្នុង​​ជ័យជម្នះពីរលើកចុងក្រោយរបស់ពួកគេនៅ Premier League ប៉ុន្តែលោក Guardiola ជឿជាក់ថា​ក្រុម​របស់​លោកមិនទាន់អាចបង្ហាញសមត្ថភាពបានអស់ខណៈគ្រូបង្វឹកសញ្ជាតិអេស្បាញជឿជាក់ថា កូនក្រុម​របស់លោក​អាច​ធ្វើបានល្អបំផុតនៅតង់ទី១ និង​ជាពិសេសនិងនៅតង់ទី២។ Man.City សម្លឹងឪកាសបន្តការប្រកួតបន្តទៀត​នៅថ្ងៃបុណ្យណូអែលសម្រាប់ការប្រកួតក្នុង​ទឺកដីជាមួយ​Leicester City៕

ប្រភពព័ត៍មាន៖ Sportsmole