បរទេស៖ Aston Villa កំពុងសម្លឹងឪកាសបញ្ចប់ការប្រកួតរយៈពេល ១៧ ឆ្នាំនៅពេលដែលពួកគេត្រូវបើកទ្វារកីឡាករដ្ឋាន Villa Park ដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Chelsea នៅថ្ងៃ Boxing Day។

គួរបញ្ជាក់ថាកំលុងពេលប្រារព្ធពិធីថ្ងៃបុណ្យគ្រីសស្មាស់ អ្នកចាត់ការ Steven Gerrard និងមិនអាចចូលមក ដឹកនាំក្រុមម្ចាស់ផ្ទះបាននៅរាត្រីថ្ងៃអាទិត្យនោះទេ ក្រោយពីធ្វើតេស្ត៏វិជ្ជមានមេរោគកូវីត-១៩ ហើយត្រូវបាន ដាក់ព្យាបាល ដាច់ដោយឡែក។

ទោះបីជាយ៉ាងណាការប្រកួតនៅទឹកដី Villa Park នៅតែដំណើរការដូចការព្រៀងទុកខណៈAstonVillaមានបំណងបញ្ចប់ កំនត់ត្រាមិនដែលឈ្នះសោះ ក្រោយពីជ៏យជំនះចុងក្រោយធ្វើឡើងនៅក្នុងឆ្នាំ ២០០៤នៅក្នុងលទ្ធផល៣ទល់និង២ កាលពីថ្ងៃទី ១២ ខែមេសាឆ្នាំដដែលនោះ៕
ប្រភពព័ត៍មាន៖ Sportsmole
