បរទេស៖ លោក Juergen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​​មិន​អាច​សូម្បី​តែ​គិត​អំពី​សមត្ថភាព​ក្នុង​ការ​តាម​ឲ្យ​ទាន់​ក្រុម Manchester City ដែល​​កំពុង​តែ​នាំមុខ​លើ​​តារាងក្រប​ខ័ណ្ឌ Premier League នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​បង្ហាញពី​ទម្រង់​លេង​​ដូច​ដែល​ពួក​គេ​បាន​បង្ហាញ​ក្នុង​ពេល​ចាញ់​​ក្រុម Leicester City ក្នុង​លទ្ធផល ១-០ កាលពីថ្ងៃអង្គារ​។

ក្រុម​របស​លោក Klopp បាន​រង​បរា​ជ័យ​ជាលើក​ទី​២​ក្នុងក្រប​ខ័ណ្ឌលីក​នៅ​រដូវ​កាល​នេះ នា​កីឡដ្ឋាន King Power ដែល​នាំ​ឲ្យ​ពួក​គេ​ដេញ​តាមពីក្រោយ​ក្រុម ដែល​បាន​ផ្តួលក្រុម​ Leicester នៅ​ថ្ងៃ Boxing Day ដើម្បី​កត់​ត្រា​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​លីក​​ចំនួន​៩​លើក​ជាប់​ៗ​គ្នា រហូត​ដល់ត្រឹម​៦ពិន្ទុ ពីការ​ប្រកួត​១៩​លើក​ក្នុង​យុទ្ធនា​ការ​នេះ​។ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «​នោះ​មិនមែន​ជា​ផែន​ការ​របស់​យើង​នៅ​រាត្រី​នេះ​ឡើយ​ដែលនាំ​ឲ្យ Man City នាំ​មុខ​កាន់​តែ​ឆ្ងាយ​។ ប្រសិន​បើយើង​លេង​ដូច​នៅ​រាត្រីនេះ យើង​មិន​ត្រូវ​គិត​ពីការ​តាម​ឲ្យ​ទាន់ Man City ឡើយ​។

ប៉ុន្តែ ប្រសិន​បើ​យើង​អាច​លេង​តាម​កម្រិត​បាល់​ទាត់​របស់យើង យើង​អាច​មើល​ឃើញពី​ចំណុច​ដែល​មានន័យ​ក្នុងការ​ប្រជែង​ពាន​។ ខ្ញុំ​មិន​មាន​ការ​ពន្យល់​ឲ្យ​បាន​សម​ស្រប​នៅ​រាត្រីនេះ​ឡើយ​។ ក្នុងការ​ស្វែង​មូល​ហេតុ គឺ​ជា​កង្វល់​របស់​ខ្ញុំ មិនមែន​ជា​ផ្តោត​លើ​កម្រិត​ដែល Man City មាន​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia