បរទេស៖ Man United នឹងត្រូវអវត្តមាន Bruno Fernandes សម្រាប់ការប្រកួតក្របខណ្ឌ  Premier League នៅថ្ងៃព្រហស្បតិ៍ជាមួយ Burnley នៅកីឡាដ្ឋាន Old Trafford។

Bruno Fernandes looking to continue brilliant Manchester United record  against Newcastle - Manchester Evening News

ខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញខ្លួនជាលើកដំបូងហើយលេងបាន ៩០​នាទី​ពេញក្នុងជំនួបស្មើគ្នា១ទល់និង១ជាមួយម្ចាស់ផ្ទះ Newcastle United កាលពីយប់ថ្ងៃចន្ទ។ ទោះជាយ៉ាងណាការទទួលបានកាតលឿងរបស់ Fernandes នៅនាទីទី ៦៦ គឺជាកាលើករទទួលបានទី៥ ក្នុងរដូវកាលនេះ ហើយជាលទ្ធផលគាត់នឹងជាប់បម្រាមមួយប្រកួតក្នុងការប្រកួតបន្ទាប់នេះតែម្តង។

Bruno Fernandes says Man United must examine mistakes and improve

គួរបញ្ជាក់ផងដែរថាអតីតកីឡាករ Sporting Lisbon រូបនេះ បានបរាជ័យក្នុងការស៊ុតបញ្ចូលទីរកគ្រាប់បាល់និងបង្កើតឱកាសបញ្ចប់ទីសម្រាប់មិត្តរួមក្រុមនៅ Premier League ជា លើកទីបី ជាប់ ៗគ្នា គិតត្រឹមការប្រកួតចុងក្រោយជាមួយ​ Newcastle កាលពីថ្ងៃអង្គារ  ហើយបានស៊ុតបញ្ចូលទីបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញ ខ្លួនប្រាំពីរលើកចុងក្រោយរបស់គាត់។

Bruno Fernandes 2021 - Net Worth, Salary and Endorsements

ក្រុមអ្នកចាត់ការលោក Ralf Rangnick ក៏បានបាត់បង់កីឡាករ Scott McTominay ដោយសាររបួសពេលប្រកួតជាមួយ Newcastle ខណៈ Paul Pogba រំពឹងថានឹងត្រូវចំណាយពេលពីរបីសប្តាហ៍ទៀតបន្តព្យាបាលរបួស។ លទ្ធផលស្មើគ្នានៅសប្តាហ៏ទី១៧ នាំអោយ Man Utdមានគម្លាត៧ពិន្ទុ ពីក្រុមកំពូលទាំង៤   ដោយមាន២ ប្រកួតក្នុងដៃធៀបទៅនិងក្រុមទាំងនោះ ស្របពេលវីរៈបុរសក្លឹប លោក Gary Neville បានធ្វើការរិះគន់ កីឡាករ Man. Utd ថាលេងមិនបានស៊ីសង្វាក់គ្នាកំលុងជំនួបជាមួយក្រុមលោក Eddie Howe៕

 

ប្រភពព័ត៍មាន៖ Sportsmole