បរទេស៖ បម្រើស្លាប Bruno Fernandes របស់ក្រុមបិសាចក្រហម Man. United បានជួបបញ្ហាគ្រោះថ្នាក់ ចរាចរណ៍មុន​ពេលការប្រកួតក្របខណ្ឌ​ Premier League នៅថ្ងៃអង្គារជាមួយម្ចាស់ផ្ទះ Liverpool ។ ឧប្បត្តិហេតុ​ពាក់ព័ន្ធ​ដ៏គួរអោយ​សោក​សា្តយបានកើតមានឡើងកាលពីព្រឹកថ្ងៃច័ន្ទជាមួយរថយន្ត Porsche ប៉ុន្តែនៅមិនទាន់ដឹងនៅឡើយទេថា កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់រូបនេះជាអ្នក​បើក​បរ ឬជាអ្នករួមដំណើរនៅក្នុងរថយន្តនោះទេ។

Manchester United: Bruno Fernandes collides with Brutz Porsche - football -  MortgagePic

យោងការចុះផ្សាយរបស់ The Mirror បានអោយដឹងថាៈ Fernandes និងអ្នកដំណើរផ្សេងទៀតមិនស្គាល់​អត្តសញ្ញាណ​ត្រូវបានជឿថាមិនបានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុនេះទេ ប៉ុន្តែ Man United មិនទាន់ធ្វើអត្ថា​ធិប្បាយ​លើបញ្ហានេះ​នៅ​ឡើយទេ។ បន្ថែមពីនេះទៀតFernandes  នៅតែត្រូវបាន រំ ពឹងថានឹងត្រលប់ម​ក ហ្វឹកហាត់នៅទីលាន Carrington បន្ទាប់​ពីថ្ងៃច័ន្ទមុនការធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ។

Bruno Fernandes involved in car crash ahead of Man Utd's clash with  Liverpool

Fernandesនស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងAssist១៤ដងក្នុងការបង្ហាញខ្លួន ៤០ លើកគ្រប់ការប្រកួត ទាំងអស់​នៅរដូវកាលនេះ ។ ស្របពេលលោក Ralf Rangnick គ្រោងនឹងធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ​ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ។ Man.Utdនិង ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន​ប្រសិនជាពួកគេអាចផ្តួលLiverpool នៅរាត្រីនេះជាមួយពិន្ទុស្មើគ្នានិងងក្រុមTottenham Hotspur៕