បរទេស៖ Bruno Fernandes ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមបិសាចក្រហម Man Utd បានហៅពត៌មាននៃការភ្ជាប់ទំនាក់ទំនងរបស់​ខ្លួន​ក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ  Barcelona ថាគឺជាការចុះផ្សាយ របស់បណ្តាញសារពត៌មានដែលគ្មានវិជ្ជាជីវៈ។​

We're already on April 1! – Fernandes rubbishes Barcelona rumours

ការឆ្លើ​យតបរបស់កីឡាករអន្តរជាតិព័រទុយហ្គាលរូបនេះធ្វើឡើងបន្ទាប់ពី ទូរទស្សន៍ SPORT TV របស់ព័រទុយហ្គាល់​បាន​ចុះផ្សាយថាៈ Fernandes ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបយក្សកាតាឡាន់ នៅខែមករានេះ។ Fernandes បានក្លាយជាតួអង្គដ៏សំខាន់នៅទឹកដី Old Trafford ក្រោយផ្លាស់ពីក្រុម Sporting CP ក្នុងខែមករាឆ្នាំ ២០២០ ប៉ុន្តែ​​មិនបានបង្ហាញទម្រង់លេងល្អដូចការរំពឹងទុក សម្រាប់ការចាប់ផ្តើមរដូវកាលដំបូងរហូតដល់ពេលបច្ចុប្បន្ន​នៃរដូវកាល​២០២១-២០២២នេះ ។

April 1st or bad journalism?” - Manchester United superstar Bruno Fernandes  rubbishes Barcelona speculation

កីឡាករវ័យ២៧ ឆ្នាំរូបនេះរកបានតែ ១ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត Premier League ១៤ ដងចុងក្រោយរបស់គាត់ ហើយ​ត្រូវបានមើលឃើញថា​ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលមិនសប្បាយចិត្តជាមួយក្លឹបនៅពេលបច្ចុប្បន្ន​ខណៈ​Man.Utdកំពុងឈរនៅលេខរៀងទី៧ ​និង មានគម្លាត៤ពិន្ទុពីក្រុមដែលមានឪកាសជាប់កៅអីទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ៕

 

ប្រភពព័ត៍មាន៖ Goal