បរទេស៖ Barcelona បានធ្វើការវាយបកយកឈ្នះសម្រាប់ការប្រកួតពានរង្វាន់ Copa del Rey ទល់នឹងក្រុមមកពីលីកលំដាប់ទីបីគឺម្ចាស់ផ្ទះ Linares ក្នុងលទ្ធផល២ទល់និង១សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃពុធ ខណៈវីរបុរសនិងជាខ្សែការពារស្លាបស្តាំ Dani Alves បាន​បង្ហាញខ្លួនជាលើកដំបូងចូលលេងនៅទឹកដី Camp Nou Barca ក្នុងរយៈពេលជាង ៥ ឆ្នាំ ។

Copa del Rey: Linares Deportivo 1-2 Barcelona - Goals and highlights - Copa del Rey 21/22 | Marca

កីឡាករអន្តរជាតិប្រេស៊ីល Alves បច្ចុប្បន្ន​មានវ័យ ៣៨ ឆ្នាំបានទន្ទឹងរង់ចាំការបង្ហាញខ្លួនជាលើកទី ២សម្រាប់ក្លឹបយ៉ាងយូរក្រោយពីបានព្រមព្រៀងផ្លាស់មកនៅក្នុង ខែ​វិច្ឆិកាឆ្នាំទៅ។​ ក្រោយនាំមុខដោយកីឡាករ Hugo Diazនៅនាទីទី១៩  កីឡាកររបស់ក្រុមលោកXavi Hernandez គឺ Ousmane Dembele និង Ferran Jutgla រកបានគ្រាប់បាល់វាយបកនៅនាទីទី៦៣ និង ៦៩​បានធ្វើឱ្យ Barcelonaមានឪកាសឈានទៅកាន់ជុំបន្ទាប់ទៀត។

Linares - Barcelona | Copa del Rey: One by one of Barcelona vs Linares: assessment and comments - Spain's News

ខ្សែ​ការពារ​ស្លាប​ស្តាំ Alves បានចាកចេញពី Nou Camp ក្នុងឆ្នាំ ២០១៦ ក្រោយបានឈ្នះពានរង្វាន់ La Liga ចំនួន ៦ ដង និង Champions League ចំនួន ៣ លើក។Alaves គឺជាកីឡាករបាល់ទាត់ម្នាក់ដែលឈ្នះពានច្រើនបំផុតចំនួន៤៣លើកក្នុង អាជីពជាមួយ Barcelona Juventus និង Paris St-Germain ព្រមទាំងឈ្នះពាន Copa America ពីរដងជាមួយប្រេស៊ីលផងដែរ៕

ប្រភពព័ត៍មាន៖ BBC