បរទេស៖ អ្នកចាត់ការក្រុម Tottenham Hotspur លោក Antonio Conte បានសារភាពថា Son Heung-min អាចនឹងត្រូវអវត្តមានរយៈពេលជាច្រើនសប្តាហ៍ដោយសារបញ្ហារបួស។ កីឡាករអន្តរជាតិកូរ៉េខាងត្បូងបានចូលលេងលើកចុងក្រោយរហូតដល់ ទៅ ៧៩ នាទីនៃការប្រកួត EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ពេលចាញ់ Chelsea នៅពាក់កណ្តាលសប្តាហ៍អាទិត្យនេះ ។
ទោះយ៉ាងណា មុនការប្រកួត FA Cup នៅថ្ងៃអាទិត្យជាមួយ Morecambe គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte បានប្រាប់អ្នកសារព័ត៌មានថា Son មានបញ្ហាសាច់ដុំ ហើយអាចអវត្តមានរហូតដល់ពេលសម្រាកដែលមានការប្រកួតជាលក្ខណៈអន្តរជាតិចាប់ផ្តើម។ លោកConte ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ football.londonខ្ញុំបានធ្វើការផ្លាស់ប្តូរពីររួមគ្នាគឺ Lucas Moura និង Son ។ លោក Conte បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលដកស្រង់ដោយគេហទំព័រ football.london ថាមិនមែនដោយសាររបួសទេប៉ុន្តែរូបលោកបានព្យាយាមឱ្យពួកគេសម្រាករយៈពេល១៥នាទីចុងក្រោយ ។ជាលទ្ធផលនៅថ្ងៃបន្ទាប់ Son មានការឈឺចាប់បន្តិចក្នុងសាច់ដុំ ជើងរបស់គាត់ ហើយគាត់បានស្កេន។ ឥឡូវនេះយើងធ្វើការវាយតម្លៃពីគ្រូពេទ្យគឺគាត់មានរបួស។
Son បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ សម្រាប់ Tottenham ក្នុងរដូវកាលនេះ ហើយថ្មីៗនេះទើបតែត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ីជាលើកទី៧ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole