បរទេស៖ Kagawa បានប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយបន្ទាប់ពីត្រូវបានដោះលែងដោយក្លឹបក្រិក PAOK នៅពាក់កណ្តាលខែធ្នូ ក្រោយចូលរួមជាមួយក្លឹបនៅ Super League ពីក្រុម Real Zaragoza ត្រឹមតែ ១១ ខែមុន។កីឡាករអន្តរជាតិជប៉ុនរូបនេះទីបំផុតបានស្វែងរកក្លឹបថ្មីឃើញហើយគឺ ក្រុម Belgian Pro League នៅលីកកំពូលបែលហ្សិកដោយចូលរួមជាមួយពួកគេលើការផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer)។
Kagawa បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំធ្លាប់លេងនៅក្លឹបធំៗដូចជាMan. United និង Borussia Dortmund ក្នុងតួនាទីសំខាន់របស់គាត់ មុនពេលតស៊ូស្វែងរកក្លឹបលេងដ៏លំបាកបំផុតក្នុងអាជីពនាពេលនេះ។
អតីតយុវជនថ្នាលក្លឹប Marino FC កំពុងទន្ទឹងរង់ចាំការប្រកួតប្រជែងថ្មី ហើយជឿជាក់ថារូបគេនិងនៅតែមានជំនឿចិត្ត ផ្តល់ជូននូវបទពិសោធន៍ដែលឆ្លងកាត់ពីមុនក្នុងបាល់ទាត់កម្រិតកំពូលនៅអឺរ៉ុបមួយផ្សេងទៀតនៅពេលនេះ។