បរទេស៖ លោក David Moyes អ្នកចាត់ការទូទៅក្រុមញញួរធំ West Ham United បានគាំទ្រដល់កូនក្រុមគឺខ្សែបម្រើស្លាប Jarrod Bowen គួរតែមានឪកាសកោះហៅដើម្បីបង្ហាញខ្លួនចូលលេងអោយក្រុមតោកំណាចអង់គ្លេសបានហើយ។
:focal(1335x424:1337x422)/origin-imgresizer.eurosport.com/2022/01/12/3285077-67218808-2560-1440.jpg)
ការលើកឡើងរបស់លោក Moyes បន្ទាប់ពី Bowen រកបានគ្រាប់បាល់បញ្ចូលទីពីរគ្រាបជួយអោយ West Ham បានយកឈ្នះ Norwich City ក្នុងលទ្ធផល២ទល់និង០ខ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃពុធ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏បានចូលរួមចំណែកក្នុងការស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ៧លើកនៅក្របខ័ណ្ឌកំពូលអង់គ្លេសសម្រាប់ រដូវកាលនេះ ដោយបានជួយក្រុម West Ham ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង។
ថ្លែងបន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន London លោក Moyes បានប្រាប់ BBC Radio 5 ថាៈគាត់( Gareth Southgate) បានសម្រេចចិត្ត យ៉ាងល្អក្នុងការជ្រើសរើសកីឡាករ យ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែការប្រកួតប្រជែងដើម្បីទទួលបានកៅអីនៅក្នុងក្រុមជម្រើសជាតិគឺមានភាពតានតឹង និងប្រកួតប្រជែងខ្លាំង ។ វាពិតជាការងារដ៏លំបាក ប៉ុន្តែសម្រាប់Bowen គាត់កំពុងធ្វើការងារដ៏អស្ចារ្យសម្រាប់ក្រុម West Ham ហើយនោះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ។សម្រាប់ការប្រកួតចេញប្រកួតចំនួន 6 លើកចុងក្រោយរបស់គាត់នៅក្នុងការប្រកួតទាំងអស់ Bowen បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និង assists ៣ ដងលេងលេងបានរហូតដល់៩០ នាទីក្នុងការប្រកួតនីមួយៗចាប់តាំងពីថ្ងៃទី ២២ ខែធ្នូឆ្នាំមុន៕
ប្រភភព័ត៍មាន៖ Sportsmole
