បរទេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានសន្យាថាក្រុមរបស់លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងការតាមប្រម៉ាញ់ពានជើងឯកក្របខណ្ឌ Premier League ពីក្រុមកំពូលតារាង Man City ដែលបន្តឈរនៅទីកំពូលតារាងខណៈដែលក្រុមការពារតំណែងជើងឯក បានឡើងមកឈរនៅលេខរៀងទីពីរ ក្រោយផ្តួលក្រុមភ្ញៀវ Brenford ក្នុងលទ្ធផល៣ទល់និង០សម្រាប់ការប្រកួតសប្តាហ៏ទី២១កាលពីយប់ថ្ងៃអាទិត្យ។

Liverpool បច្ចុប្បន្នមានគម្លាតពីក្រុមMan.City ចំនួន១១ពិន្ទុនិងនៅសល់១ប្រកួតក្នុងដៃ ស្របពេលអ្នកចាត់ការសញ្ជាតិ អាឡឺម៉ង់បានបញ្ជាក់ប្រាប់ក្រោយការប្រកួតយ៉ាងដូច្នេះថាៈ យើងមិនចាំបាច់បញ្ចុះបញ្ចូលនរណាម្នាក់នៅខាងក្រៅឱ្យជឿនោះទេ។ប្រសិនបើពួកគេចង់ជឿ ពួកគេអាចជឿ។ប្រសិនបើអ្នកនៅបន្តគាំទ្រនិងនៅជាមួយយើង អ្នកនឹងរីករាយក្នុងធ្វើ អ្វីគ្រប់យ៉ាង។ យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញអោយអស់ពីសមត្ថភាព ។

Fabinho ជាអ្នកតែតបញ្ចូលទីបើកឆាកដើម្បីបញ្ចប់ភាពតានតឹងនៅនាទីទី៤៤ខណៈខ្សែបម្រើ Alex Oxlade-Chamberlain ជាអ្នកតែតគ្រាប់បាល់ទី២នៅនាទីទី៦៩ មុនពេលកីឡាករអន្តរជាតិជប៉ុន Takumi Minamino រកបានគ្រាប់ បាល់នៅនាទីទី៧២ក្រោយការបង្កើតឪកាសចេញពីកីឡាករ Alexander Arnold ,Robertson និង Firmino វាជាការប្រកួតលើកដំបូងផងដែរនៅក្របខណ្ឌPremier League គិតចាប់តាំងពីខែឧសភា ២០១៧ សម្រាប់ Liverpool ដែលគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Mohamed Salah និង Sadio Mane បន្ទាប់ពីពួកគេមានភារកិច្ចធ្វើការប្រកួត នៅព្រឹត្តការណ៏African of Nation Cup ៕
