បរទេស៖ លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានដាក់ការស្តីបន្ទោសលើការអស់កម្លាំង ចំពោះការធ្លាក់ទម្រង់លេងដែលបានបន្តធ្លាក់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Brighton កាលពីថ្ងៃអង្គារ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ បានកត់ត្រាជ័យជម្នះតែ១លើកគត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ៧លើកចុងក្រោយរបស់ពួកគេ ដោយពួកគេទំនងជាដូចបាត់បង់ឱកាសប្រជែងពានទៅហើយ ស្របពេលដែលពួកគេប្រហែលជាត្រូវផ្តោតលើការការពារចំណាត់ថ្នាក់លេខ៣របស់ខ្លួនវិញ។ ក្នុងការប្រកួតជាលើកទី២ជាមួយនឹងក្រុម Brighton ក្នុងចន្លោះពេល២០ថ្ងៃ ក្រុម Chelsea បានបោះបង់គ្រាប់បាល់នាំមុខរបស់ខ្លួន។
ក្រុមភ្ញៀវមួយនេះ បានរកគ្រាប់បាល់នាំមមុខមុនតាមរយៈការស៊ុតបាល់ស្រាលៗ Hakim Ziyech ខណៈដែលគ្រាប់បាល់នោះបានចូលទីរបស់ Brighton ក៏មិនគួរឲ្យជឿ។ ប៉ុន្តែ គ្រាប់បាល់តែតរបស់ Adam Webster បានជួយឲ្យក្រុម Brighton ដណ្តើមបាន១ពិន្ទុដ៏សក្តិសមតែម្តង។ ក្រោយពីក្រុមរបស់លោកបានធ្វើការប្រកួតដល់ទៅ១៥លើកបើគិតចាប់តាំងពីដើមខែធ្នូ លោក Tuchel បានឲ្យដឹងថា៖ «អ្នកអាចមើលឃើញថា យើងអស់កម្លាំងទាំងផ្នែកស្មារតី និងកម្លាំង។ យើងបានដឹងថា ពួកគេបានត្រៀមខ្លួនយ៉ាងល្អ ពួកគេមានពេលច្រើនជាង និងការប្រកួតតិចជាង មុននឹងឈានដល់ការប្រកួតនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia


