បរទេស៖ ក្រុមបិសាចក្រហម Manchester United បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-១ លើទឹកដីក្រុម Brentford កាលពីថ្ងៃពុធ ប៉ុន្តែ ការបញ្ចេញប្រតិកម្មមិនពេញចិត្តរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងពេលត្រូវប្តូរចេញ បានក្លាយជាពពកខ្មៅពីលើជ័យជម្នះជាលើកដំបូង ក្នុងចំណោមការប្រកួត៣លើកនៃក្របខ័ណ្ឌ Premier League។
ក្រុមរបស់លោក Ralf Rangnick ពិតជាមានសំណាងណាស់ដែលមិនរបូតគ្រាប់បាល់នៅតង់ទី១ ខណៈដែលអ្នកចាំទី David de Gea បានបំពេញតួនាទីយ៉ាងល្អ ដើម្បីរារាំងក្រុម Brentford នៅមុនពេល Man United បានបង្ហាញពីកម្រិតលេងយ៉ាងរឹងមាំវិញក្នុងតង់ទី២។ Anthony Elanga បានជួយឲ្យ Man United រកបានគ្រាប់បាល់នាំមុខមុននៅដើមតង់ទី២ នៅមុនពេល Mason Greenwood និង Marcus Rashford បានបំពេញជ័យជម្នះរបស់ក្រុមខ្លួន។
Man United គឺជាក្លិបដំបូងគេក្នុងការកត់ត្រាជ័យជម្នះក្រៅដី៣០០លើកនៃក្របខ័ណ្ឌ Premier League បើទោះបីក្រុម Brentford បានរកគ្រាប់បាល់វាយបកវិញតាមរយៈកីឡាករ Ivan Toney ក៏ដោយ។ ស្របពេលជាមួយគ្នានេះ Steven Bergwijn បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅនាទីបន្ថែម ដើម្បីដណ្តើមបាន៣ពិន្ទុដ៏សំខាន់សម្រាប់ក្រុម Tottenham ក្នុងពេលយកឈ្នះលើក្រុម Leicester ក្នុងលទ្ធផល ៣-១៕
ប្រភពព័ត៌មាន៖ Channel News Asia


