បរទេស៖ អ្នកគាំទ្រក្រុម Everton ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកីឡាករ Lucas Digne និង Matty Cash របស់ក្រុម Aston Villa ត្រូវបានវាយប្រហារដោយដបប្លាស្ទិកដែលចោលចេញពីហ្វូងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះអំឡុងពេលការប្រកួត Premier League រវាងក្រុមទាំងពីរកាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ហេតុការណ៏មិនគួរនិងកើតមានឡើងនេះ គឺកើតឡើង ក្រោយពីក្រុមភ្ញៀវរបស់លោកSteven Gerrard មានឪកាសរកបាន គ្រាប់បាល់នាំមុខមុនដោយកីឡាករអន្តរជាតិអាហ្សង់ទីន Emiliano Buendia នៅនាទីទី៤៥+៣ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ការប្រកួតនេះ ។

ទោះយ៉ាងណាកីឡាករទាំងពីរបានដួលទៅលើវាលស្មៅដោយអោបក្បាលរៀងៗខ្លួន មុនពេលបន្តការប្រកួតនៅតង់ទីពីរ។Cash បានប្រាប់ BT Sport ថា :ពិតជារឿងដ៏ឆ្កួតបំផុតដែលពួកគេគប់ខ្ញុំចំក្បាល។ វាមិនល្អទេតែយើងសមនិងទទួលបានបានបីពិន្ទុសម្រាប់ការប្រកួតនេះ។

សម្រាប់ខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំង Lucas Digne ដែលបានផ្លាស់ពីEvertonមកAston Villa កាលពីពីរសប្តាហ៍មុន បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Instagram ក្រោយហេតុការណ៏នេះថាៈ អ្វីដែលបានកើតឡើង និងរឿងមួយចំនួនដែលបាននិយាយអំពីខ្ញុំកាលពីខែមុន បានធ្វើឱ្យខ្ញុំសោកសៅយ៉ាងខ្លាំង ។ប៉ុន្តែខ្ញុំមិនចូលចិត្តប្រើសង្រ្គាមពាក្យសម្ដីជាមួយនរណាម្នាក់នោះទេ៕
ប្រភពព័ត៍មាន៖ BBC
